បើកបរ​ទាំង​ងងុយ​ បួង​ចង្កូត​ក្រឡាប់​ផ្ងារជើង​កណ្ដាល​ផ្លូវ​ជាតិ​លេខ៤

បើកបរ​ទាំង​ងងុយ​ បួង​ចង្កូត​ក្រឡាប់​ផ្ងារជើង​កណ្ដាល​ផ្លូវ​ជាតិ​លេខ៤

កំពង់ស្ពឺ​ ៖​ រថយន្ត​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0835 បាន​ក្រឡាប់​ផ្ងារ​ជើង​កណ្ដាល​ផ្លូវជាតិ​លេខ​៤ ក្រោយពី​អ្នកបើកបរ​រថយន្ត​នេះ​ បើក​ទាំង​ងងុយ​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ផ្លូវ​នៅ​ខាងស្ដាំ​ ហើយ​ខំ​បួង​ចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ​វិញ​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

តាម​សាក្សី​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​នេះ​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ក្នុង​ស្ថានភាព​ងងុយ លុះ​មកដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ផ្លូវ​នៅ​ខាងស្ដាំ​ដៃ​ដួល​១​បង្គោល ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​នោះ​ភ្ញាក់ ​ហើយ​បួង​ចង្កូត​ឡើង​ផ្លូវជាតិ​លេខ​៤​វិញ ក៏​រអិល​ជាមួយ​ផ្លូវជាតិ​ ដែល​សើម​ដោយសារ​ទឹកភ្លៀង ​បណ្ដាល​ឲ្យ ​ក្រឡាប់​ផ្ងារជើង​តែម្ដង​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់ ហើយ​រថយន្ត​ សមត្ថកិច្ច​បាន​ចុះ​មក​ស្ទូច​ចេញ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍៕