សិក្ខាសាលា​ស្ដីពី​រៀន​ពូកែ​ និង​ពូកែ​រៀន

សិក្ខាសាលា​ស្ដីពី​រៀន​ពូកែ​ និង​ពូកែ​រៀន



ភ្នំពេញ ​៖​ សិក្ខាសាលា​ស្ដីពី​រៀន​ពូកែ​ និង​ពូកែ​រៀន ​ត្រូវ​បាន​រៀបចំ​ជា​​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​​ដើម្បី​ចែករំលែក​បទពិសោធន៍ ​និង​ចំណេះដឹង​ទាក់ទង​នឹង​វិធីសាស្ត្រ​ ឬ​របៀប​នៃ​ការសិក្សា​របស់​សិស្ស​ពូកែ​និទ្ទេស​A​ឆ្នាំ​២០១៥.

សិក្ខាសាលា​នេះ​បាន​រៀបចំ​​ឡើង​កាលពី​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ឧសភា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ឬ​សាលា​តិច​ណូ។ សិក្ខាសាលា​នេះ​រៀបចំ​​ឡើង​ដោយ​ក្រុមហ៊ុន​កូកាកូឡា​ក្រោម​អធិបតីភាព​លោក​អ៊ឹម ​កុ​ច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​​យុវជន​ និង​កីឡា៕