ឃុំ​ខ្លួន​មន្ត្រី​ CDC​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​វីតិក្រម​(​​ពុករលួយ​)

ឃុំ​ខ្លួន​មន្ត្រី​ CDC​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​វីតិក្រម​(​​ពុករលួយ​)



ភ្នំពេញ​ ៖ មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ម្នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​បញ្ជូន​ខ្លួន​ឡើង​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី វីតិក្រម ( ពុករលួយ )។

លោក​លី សុផាន់​ណា​ អ្នកនាំពាក្យ​អយ្យកា​អម​សាលាដំបូង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៦ ​ថា លោក​ឡាយ ថា​រ័ត្ន អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ត្រូវ​បាន​លោក​មាស ច័ន្ទ​ពិ​សិ​ដ្ផ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ចោទប្រកាន់​ពី​បទ វីតិក្រម ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទាមទារ​ប្រាក់​លើស​តម្លៃ​សេវា​កំណត់​របស់​រដ្ឋ​នៅ​ក្នុង​ឯកសារ​ ដែល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់ CDC។

នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែ​ឧសភា លោក​ចៅក្រម យិន សារឿន បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឡាយ ថា​រ័ត្ន ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​​សើប​អង្កេត៕
ឃុំ​ខ្លួន​មន្ត្រី​ CDC​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​វីតិក្រម​(​​ពុករលួយ​)