តារា​ហុងកុង​នាង Kate Tsui​បង្ហាញ​សម្រស់​ល្វែង​លើ

តារា​សម្តែង​ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង TVB  និង​ជា​អតីត​បវរកញ្ញា​ហុងកុង​ឆ្នាំ​២០០៤ នាង Kate Tsui បច្ចុប្បន្ន​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ ព្រមទាំង​រីក​ចម្រើន​លើ​មុខរបរ​លក់​គ្រឿងអលង្ការ ។ កាលពី​ពេលថ្មី​ៗ​កន្លង​នាង Kate Tsui បាន​បង្ហាញ​សម្រស់​ល្វែង​លើ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​គ្រឿងអលង្ការ​របស់​នាង​ដែល​បាន​បង្កើត​កាលពី​ចុងឆ្នាំ​២០១៥ ។

តារា​ស្រី​វ័យ​៣៦​ឆ្នាំ តែ​សម្រស់​មិន​ចាញ់​នារី​ក្រមុំ​១៨​ឆ្នាំ មាន​ទំហំ​ចង្កេះ​២២​អីុ​ង បបូរមាត់​ក្រាស់ និង​មាន​ដងខ្លួន​នាង Kate Tsui ស្រ​ឡូ​ន​បាន​បញ្ចេញ​សម្រស់​ល្វែង​លើ ស្ថិត​ក្នុង​រូបភាព​ឈរ​ចំហៀង ហើយ​យកដៃ​បិទ​បាំង​សុដន់​ទាំង ។ រូបថត​មួយ​សន្លឹក​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​នាង ក៏​ដូច​ជា​មិត្ត​រួម​អាជីព​លើក​ឡើង​ថា នាង Kate Tsui  កំពុង​តែ​ប្រជែង​សម្រស់​ជាមួយ​តារា​ម៉ូ​ដែល​អាជីព ដោយ​គិត​ថា​នាង​ស្រស់​ស្អាត​ចាំបាច់​អី​ទៅ​ជួល​ពួក​គេ​ឱ្យមក​ផ្សព្វផ្សាយ​ឱ្យ​ក្រុម​ហ៊ុន​គ្រឿងអលង្ការ​របស់​ខ្លួន ។

នាង Kate Tsui បាន​បើក​ក្រុមហ៊ុន​គ្រឿង​អ​ល​ង្ក​ការ​ឈ្មោះ​ថា « K.S Sze & Sons Ltd» កាលពី​ចុងឆ្នាំ​២០១៥ ៕