Sulli រងការ​រិះគន់​ម្ដង​ទៀត​ រឿង​​មិន​ពាក់​អាវ​ទ្រនាប់

អតីត​សមាជិក​ f(x) នាង​ Sulli បាន​រង​ការ​រិះ​គន់​សារ​ជា​ថ្មី​​ព្រោះ​តែ​រូបភាព​​មួយ​សន្លឹក​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Instagram។

 

Sulli រងការ​រិះគន់​ម្ដង​ទៀត​ រឿង​​មិន​ពាក់​អាវ​ទ្រនាប់

 

កាល​ពី​ថ្ងៃ​ទី​៦​ ខែ​ឧសភា​ កន្លង​ទៅ​នេះ​ Sulli បាន​បង្ហោះ​​រូប​មួយ​សន្លឹក​ដែល​បញ្ចូល​ដោយ​រូប​ Selfie ចំនួន​ពីរ​ផ្សេង​គ្នា។ ក្នុង​រូបភាព ​គឺ​នាង​បាន​សម្លឹង​កាន់​កាមេរ៉ា​ ដោយ​មាន​ពាក់​​អាវ​យឺត​រឹប​ពណ៌​ខៀវ។ តាម​រូបភាព​ខាង​លើ​ ធ្វើ​ឲ្យ​អ្នក​​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ​សន្មត់​ថា ​​នាង​មិន​បាន​ពាក់​អាវ​ទ្រនាប់​ឡើយ​ ដោយ​ថា​ឃើញ​ទម្រង់​នៃ​ចុង​សុដន់​របស់​នាង​តាម​រយៈ​អាវ​យឺត។

 

갑자기

A photo posted by 설리가진리 (@jin_ri_sul) on

 

សម្ដី​រិះគន់​បាន​ថ្លែង​ដូច​នេះ៖ “ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ឃើញ​ចុង​សុដន់​របស់​នាង…​សូម​មេត្តា​បញ្ឈប់​ទៅ អ្នក​​អាច​មិន​ពាក់​អាវ​ទ្រនាប់​នៅ​ផ្ទះ​បាន គ្មាន​នរណា​ឈឺ​ឆ្អាល​ឡើយ​ ប៉ុន្តែ​បើ​បង្ហោះ​​​លើ​បណ្ដាញ​សង្គម​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ។ អ្នក​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ រួម​ទាំង​មាន​អ្នក​តាមដាន​ (Follower) ជា​ច្រើន។ ចូរ​គិត​ឲ្យ​បាន​ច្បាស់​ជាង​នេះ​​”។

 

​​​
រូប​ Selfie ខាង​លើ​ត្បិត​ថា​ទទួល​បាន​ការ​រិះគន់​ ប៉ុន្តែ​មាន​ចំនួន​ចុច​ Like យ៉ាង​ច្រើន​លើស​លប់​ ដោយ​មក​ទល់​ពេល​នេះ​មាន​ចំនួន​​ ១១១ ០០០ Like៕​

ចុច​អាន៖ Rain​ និង​ Victoria ចាប់​ដៃ​គ្នា​ធ្វើ​តួ​ឯក​ក្នុង​រឿង​ភាគ​ចិន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AllKpop
​​​​​​​