ម៉ារីម៉ា ​បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​ម្ដាយ ​និង​កូន​អបអរ​ទិវា​មាតា​ពិភពលោក

ថ្ងៃ​​ទី ៨ ខែ ឧសភា​ ឆ្នាំ​ ២០១៦​នេះ​គឺ​ជា​ថ្ងៃ​ទិវា​មាតា​ពិភពលោក​ ដែល​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​គុណ​របស់​ម្ដាយ។ នៅ​ប៉ុន្មាន​ម៉ោង​មុន​ តារា​សម្ដែង​ហ្វីលីពីន Marian Rivera (ម៉ារីម៉ា) ក៏​បាន​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​ Facebook ជាមួយ​ម្ដាយ​ និង​កូន​ស្រី​​ដើម្បី​អបអរ​ទិវា​ផង​ដែរ។

 

 

ម៉ារីម៉ា ​បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​ម្ដាយ ​និង​កូន​អបអរ​ទិវា​មាតា​ពិភពលោក

 

ក្នុង​រូប​ទី​១​ ម៉ារីម៉ា​ បាន​ពរ​ និង​សម្លឹង​មើល​មុខ​កូន​ស្រី​ដោយ​ក្ដី​រីករាយ​ក្នុង​នាម​ជា​ម្ដាយ​មួយ​រូប ថែម​ទាំង​សរសេរ​ភ្ជាប់​ថា​៖” រីករាយ​ទិវា​មាតា​ពិភពលោក​ទៅ​កាន់​ម្ដាយ​ដ៏​អស្ចារ្យ​គ្រប់​គ្នា​​នៅ​លើ​ពិភពលោក។ ពិត​ជា​អគុណ​ច្រើន​ចំពោះ​​សេចក្ដី​ស្រលាញ់​ដែល​ផ្ដល់​ឲ្យ​ពួក​យើង​​ ដែល​គ្មាន​អ្វី​អាច​កាត់​ថ្លៃ​បាន”។

 

ចំណែក​ឯ​រូប​ទី​២​​ភរិយា​​របស់ Dingdong បាន​ថើប​ថ្ពាល់​ម្ដាយ​ជា​មួយ​នារី​ម្នាក់​ទៀត ​និង​បាន​សរសេរ​ថា​”រីករាយ​ទិវា​មាតា​ពិភពលោក​ម៉ាក់​។ ស្រលាញ់​អ្នក​ទាំង​ពីរ”៕

 

 

ម៉ារីម៉ា ​បង្ហោះ​រូប​ផ្អែមល្ហែម​ជាមួយ​ម្ដាយ ​និង​កូន​អបអរ​ទិវា​មាតា​ពិភពលោក

 

ចុចអាន៖ម៉ារីម៉ា៖ “តម្លៃ​ថត​​ពាណិជ្ជកម្ម​របស់​កូន​ស្រី​ខ្ពស់​ជាង​ខ្ញុំ​ទៅ​ទៀត”

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ Marian Rivera Facebook​​​