ហេតុ​អ្វី​យុវជន និង​យុវតី​កម្ពុជា ត្រូវ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​អោយ​បាន​ច្រើន?

ដោយសារ​តែ​មនុស្ស​ គ្រប់​គ្នា​មានការ​រវល់​នោះ គេ​អាច​ពិបាក​នឹង​រក​ពេលវេលា ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​។ ប៉ុន្តែ​ការងារ​ស្ម័គ្រចិត្ត​ មិន​ត្រឹមតែ​អាច​ជួយ​ដល់​សង្គម​ទេ វា​ថែម​ទាំង​ផ្តល់​ផលប្រយោជន៍​ ដ៏​ច្រើន​ដល់​យុវជន និង​យុវតី ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​ធ្វើ​ ការងារ​ស្ម័គ្រចិត្ត​ ដូច​ជា​ភាពរឹងមាំ​ផ្នែក​សុខភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ការងារ​បង្កើត​ទំនាក់ទំនង និង​ការ​រៀនសូត្រ​ជំនាញ​ការងារ​ជាដើម​។

ផល​ទទួល​បាន​ពី​ការងារ​ស្ម​គ្រ​ចិត្ត គឺ​បង្កើត​សង្គម​មួយ​ដ៏​ល្អ និង​ជា​កន្លែង​កាន់តែ​គួរ​អោយ​ចង់​រស់នៅ​ ដោយ​ផ្តល់​ប្រយោជន៍​ដល់​ជន​ទី​ទាល់ក្រ ឬ​ខ្វះខាត​។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ស្នាម ញញឹម​របស់​មនុស្ស​ដែល​បាន​ទទួលផល ដោយសារ​ការងារ​ស្ម័គ្រ​ចិត្តនឹង​ ធ្វើ​អោយ​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ មានការ​សប្បាយចិត្ត​។ មិនតែប៉ុណ្ណោះ ការងារ​ស្ម័គ្រ​ចិត្តនឹង​ជួយ​ដល់​យុវជន និង​យុវតី​អោយ​ចាក​ឆ្ងាយ​ពី​ភាព​ឯកោ និង​មាន​ជំនាញ​នៅ​ក្នុង​ទំនាក់ទំនង​សង្គម​។

មិត្តភាព​ជា​ច្រើន​ក៏​នឹង​អាច​បង្កើត​ឡើង​ផង​ដែរ តាម​រយ​:​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​។

សំខាន់​ដូច​គ្នា​នេះ ការងារ​ស្ម័គ្រ​ចិត្តនឹង​ជួយ​ធ្វើ​អោយ​ការងារ​របស់​យុវជន និង​យុវតី​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​។ ក្រៅពី​បាន​រៀនសូត្រ​អំពី​ ជំនាញ​ការងារ​របស់​ខ្លួន​នោះ ការងារ​ស្ម័គ្រចិត្ត​អាច​ជួយ​ដល់​យុវជន និង​យុវតី​យល់​កាន់តែ​ច្បាស់​ អំពី​របៀប​ធ្វើ​ការងារ​ជា​ក្រុម និង​ការ​ទំនាក់ទំនង​ក្នុង​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​។

ការងារ​ស្ម័គ្រចិត្ត​ក៏​ធ្វើ​អោយ​យុវជន និង​យុវតី​កាន់តែ​យល់​ច្បាស់​អំពី​បញ្ហា​ដែល​កើត​មាននៅ​ក្នុង​ជីវិត​មនុស្ស​ផង​ដែរ ដោយ​ធ្វើ​អោយ​ពួក​គេ​កាន់តែ​រៀនសូត្រ​ បាន​ច្រើន​អំពី​បទ​ពិសោធន៍​នៃ​ជី​វត​។

តើ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ហើយ​ឬ​នៅ? បើសិនជា​មិន​ទាន់​ធ្លាប់​ទេ​នោះ យុវជន និង​យុវតី​កម្ពុជា គួរតែ​ស្វែងរក​ពេលទំនេរ​សម្រាប់​ ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នេះ ដើម្បី​ទទួលយក​ដោយ​ផ្ទាល់​នូវ​បទ​ពិសោធន៍ និង​ផលប្រយោជន៍​ពី​ការងារ​ស្ម័គ្រចិត្ត​នេះ​។

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក កាលពី(ថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០១៤) កន្លងទៅ ក្រុមហ៊ុន LG បានចូលរួមជាមួយ ក្នុងការបង្កើតអោយ មានកម្មវិធី “ពិនិត្យសុខភាព និងព្យាបាលមាត់ធ្មេញ” ដោយឥតគិតថ្លៃ ជូនដល់ប្រជាជន ក៏ដូចជាសិស្សានុសិស្ស ដែលរស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយកម្មវិធីមនុស្សធម៌នេះ បានប្រព្រឹត្តទៅនៅក្នុងវិទ្យាល័យ ក្រឡាញ់ផ្ទាល់តែម្តង។

ស្ថិតក្នុងចក្ខុវិស័យមនុស្ស ធម៌ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនដ៏ធំមួយ និងមានភាពល្បីល្បាញ លំដាប់ថ្នាក់អន្តរជាតិ បានដើរតួរនាទីយ៉ាងសំខាន់ក្នុង វិស័យសេដ្ឋកិច្ច ថែមទាំងមានភាពនាំមុខគេខាងផ្នែក សង្គមកិច្ចថែមទៀតផង ដោយក្រុមហ៊ុន LG បានចូលរួមឧបត្ថមទាំងកំលាំងស្មារតី និង កំលាំងពលកម្ម រួមជាមួយនឹងថវិការក្នុង ការចូលរួមចំណែក ក្នុងកម្មវិធីមនុស្សធម៌ជាច្រើន តួរយ៉ាងដូចជាក្រុមហ៊ុន LG បានចូលរួមជាមួយក្រុម គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតអោយមានកម្មវិធី “ពិនិត្យសុខភាព និងព្យាបាលមាត់ធ្មេញ” ដោយឥតគិតថ្លៃជូនដល់ប្រជាជន ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល ជារៀងរាល់ខែ ហើយយើងនឹងបន្តធ្វើសកម្មភាពនេះ នៅគ្រប់ខេត្តក្រុងក្នុង ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពទាំងអស់នេះ សបញ្ជាក់អោយឃើញថា ក្រុមហ៊ុន LG មិនត្រឹមតែចូលមកវិនិយោគ ដើម្បីទ្រទ្រង់នូវវិស័យសេដ្ឋកិច្ចនៃ ប្រទេសយើងនោះទេ ថែមទាំងបានផ្តល់នូវផលប្រយោជន៍ ទៅដល់ផ្នែកផ្សេងៗទៀត របស់សង្គមផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហេតុ​អ្វី​យុវជន និង​យុវតី​កម្ពុជា ត្រូវ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​អោយ​បាន​ច្រើន?

ហេតុ​អ្វី​យុវជន និង​យុវតី​កម្ពុជា ត្រូវ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​អោយ​បាន​ច្រើន?

ហេតុ​អ្វី​យុវជន និង​យុវតី​កម្ពុជា ត្រូវ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​អោយ​បាន​ច្រើន?