Facebook⁣⁣ ដាក់​⁣⁣មុខងារ​⁣⁣ថ្មី​⁣⁣instant⁣ article⁣ សម្រាប់​⁣⁣អ្នក​⁣⁣ប្រើ​⁣⁣ប្រាស់⁣⁣ ទូរស័ព្ទ⁣​ប្រពន្ធ័ ⁣⁣Android⁣ ហើយ

បន្ទាប់​ពី​បាន​សាក​ល្បង​មុខ​ងារ​ថ្មី​នេះ នៅ​លើ​ប្រពន្ធ័​ iOS តាំង​ពី​កំឡុង​ខែ​ឧសភា​មក​ ពេល​នេះ​មុខងារinstant articles ត្រូវ​បាន​ដាក់​ដំណើរ​ការ​ដែរ​ហើយ​នៅ​លើ​ឧបករណ៏ Android នេះ​បើ​យោង​តាម វេបសាយ BuzzFeed News។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មុខ​ងារ instant article នេះ​ នឹង​ផ្តល់​អោយ​លោក​អ្នក​នូវ​ការ​​ចូល​ទៅ​កាន់ វេបសាយ​លឿន​នឹក​ស្មាន​មិន​ដល់​ ដែល​មិន​តំរូវ​អោយ​យើង​រង់​ចាំ​យូរ​ដូច​មុន។ ដូច្នេះ​វា​មាន​ន័យ​ថា​យើង​អាច​ចូល​ទៅ​មើល ពត៏មាន​ឬ​អត្ថបទ​ណា​មួយ​ បាន​យ៉ាង​រហ័ស​ដោយ​សារ​វា​មិន​ត្រូវ​ការ​រង់ចាំ ចូល​ទៅ​ក្នុង ​Website ដូចមុន​។​

ប៉ុន្តែ​មុខងារ​នេះ មិន​ទាន់​ដំណើរ​ការ​ពេញ​លេញ​គ្រប់​គ្រាន់​នៅ​ឡើយ​ ដោយ​សារ​ទើប​តែ​មាន​វេបសាយ​ចំនួន​ជាង350 ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ និង​អាច​អនុញ្ញាត​អោយ​ប្រើ​មុខងារ​នេះ​បាន​។​

សរុប​មក​ពេល​នេះ ក្រុមហ៊ុនFacebook កំពុង​តែ​អភិវឌ្ឈន៏​ខ្លួន​ អោយ​កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​នឹង​បាន​ក្លាយ​ជា​គូរ​ប្រកួត​ប្រជែង​និង Social Network ដទៃ ជាក់​ស្តែង Facebook ទើប​តែ​ដាក់​បញ្ជូល​មុខ​ងារ​មើល​និង​ស្វែង​រក​វីដេអូ​ដើម្បី​ប្រជែង Youtube រួច​ហើយ ហើយ​ពេល​នេះ​ ក្រុមហ៊ុន​ក៏​បាន​បញ្ចូល​មុខងារ​អាន​ពត៏មាន​នេះ​ទៀត។ យើង​អាច​សន្និដ្ធាន​បាន​ថា Facebook​ ចង់​អោយ មនុស្ស​គ្រប់​រូបប្រើ​ប្រាស់​តែ​កម្មវិធី​របស់​គេ និង​មិន​ចង់​អោយ​អ្នក​ប្រើប្រាស់​ ចាកចេញ​ពី​កម្មវិធី​ខ្លូន​ដើម្បី​មើល​វីដេអូ​ក្នុងYoutube ឬ​អាន​អត្ថបទ​ក្នុង​វេបដាយ​ដទៃ​ទេ​ ព្រោះ​អ្វី​ដែល​យើង​ចង់​បាន​ទាំង​នោះ សុទ្ធ​តែ​មាន​ក្នុង​Facebook ដូចគ្នា៕


  • Facebook⁣⁣ ដាក់​⁣⁣មុខងារ​⁣⁣ថ្មី​⁣⁣instant⁣ article⁣ សម្រាប់​⁣⁣អ្នក​⁣⁣ប្រើ​⁣⁣ប្រាស់⁣⁣ ទូរស័ព្ទ⁣​ប្រពន្ធ័ ⁣⁣Android⁣ ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: