នាយ​ ចឺម ប្រកាស​ឲ្យទស្សនិកជន ក្រោមមេឃដឹងឭថាខ្លួន លួច​ស្រឡាញ់​សុខពិសី​ (មានវីដេអូ)

ភ្នំពេញ៖ តា​រា​ច​ម្រៀង​ស្រ​​ករ​​​ក្រោ​យ​ ​រ​ប​ស់​ផ​លិ​ត​សា​​ន់​​ដេ​ ​នា​​យ​ ​ចឹ​ម​ ​បា​នធ្វើ​​ឲ្យ​អ្ន​ក​គាំ​ទ្រ​​​ ភ្ញា​ក់​ផ្អើ​ល​ ​ក្រោ​យ​​​តា​រា​កំ​ប្លែ​ង​ ​និ​ង​ច​ម្រៀង​​រូប​​នេះ​ ​បា​ន​ប្រកា​ស ​ជា​​​​សា​ធា​រ​ណៈ​ថា​ ​លួច​​​ស្រ​ឡា​ញ់​ ​តា​រា​ច​ម្រៀ​ង​​​​ ​សុ​ខ​ ​ពិ​សី​ ​ដែ​ល​​ជា​រៀ​ម​ច្ប​ង​ ​រួ​ម​ទ្រ​នំ​ ​។​​​​កា​រ​បើ​ក​បេះ​ដូ​ង​ ​ជា​ចំ​ហ​រ​ ​ប្រ​កា​ស​ឲ្យ​ទ​​ស្ស​និ​ក​​​ជ​ន​ ​ក្រោ​ម​​​​មេ​ឃ​ ​​ដឹង​ឭ​ពី​​​​សេ​ចក្តី​ស្រ​​ឡា​ញ់ រ​ប​​ស់​ខ្លួ​ន ​ទៅ​លើ​តា​រា​ច​ម្រៀ​ង​ ​សា​ច​ស​ខ្ចី​ ​​ដូ​ច​ត្រ​កួ​ន​ ឈ្ល​ក់​ទឹ​ក​ខែ​វ​ស្សា​ ​ជា​​រឿ​ង​​​​​មួ​យ​ ​ដែ​ល​​​គេនឹ​ក​ស្មា​ន​មិ​ន​ដ​ល់​ ​។​​

ប៉ុន្តែបើតាម ប្រភព​ពីមជ្ឈដ្ឋាន​អ្នកសិល្បៈ បានប្រាប់ LookingToday ឲ្យដឹងថា «វាគ្រាន់តែជារឿង មួយ​ដែល​គេ​និយាយ​ តៗគ្នា ក្នុងន័យ​មួយ ក្នុង​បទ​ចម្រៀង​របស់ នាយ ចឹម តែប៉ុណ្ណោះ»។​ ប្រភពខាងលើថា «នាយ​ ចឹម ហ៊ាន​លួច​ស្រឡាញ់​សុខពិសី​ នេះ វាគ្រាន់តែជាបទចម្រៀង របស់ ផលិតកម្ម​សាន់ដេ ស្ថិតក្នុងស៊ីឌី វ៉ុល ២១៦ ក្រោមចំណងជើងថា លួច​ស្រឡាញ់​ សុខពិសី​ ដែលច្រៀង​ដោយ តារាកំប្លែង វ័យក្មេង​ខាងលើ ដែលបានបង្ហោះនៅលើ ហ្វេសប៊ុក និង យូធូប នៅថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦»។​

ក្នុងនោះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក វិញ គេ​ឃើញ សុខ ពិសី តប Comment ថា «លួច​ស្រ​​លា​ញ់តាំ​ង​​ពី​ពេ​លណា​​ អ​ត់​ដឹ​ង​ខ្លួ​ន​ផង​»​៕​

វីដេអូខាងក្រោម៖

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញដែរថា តារាកំប្លែងវ័យក្មេង ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN គឺនាយ ចឺម បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់ពីនាយ បានបង្ហើរសំនៀងយ៉ាង ក្រអួនក្រអៅ របស់ខ្លួន នៅក្នុងការប្រគុំតន្ត្រីមួយ។

វីដេអូដែលបង្ហាញពីសកម្មភាព ក្នុងការបកស្រាយចម្រៀងថ្មី ដែលមានចំណងជើងថា “ពុកអើយ! ម៉ែអើយ! នាងការចោលខ្ញុំហើយ” របស់តារាកំប្លែង វ័យក្មេងដ៏ល្បី នាយ ចឺម នៅក្នុងការប្រគុំតន្រ្តី នៃស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាច ថ្ងៃអាទិត្យ ទី២០​ ខែកញ្ញា ម្សិលមិញនេះ ត្រូវបានទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ប្រិយមិត្តនៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នា ចែករំលែកតៗគ្នា ជាច្រើន ទៀតផង។

ក្រៅពីការបង្ហើរសំនៀង ដ៏គួរឲ្យចាប់អារម្មណ៍ហើយនោះ នាយ ចឺម ក៏នៅនិយាយបែបកំប្លែងៗ បន្ថែមទៀត ដែលនាំឲ្យទស្សនិកជន កោតសរសើរ សឹងតែគ្រប់ៗគ្នា នូវទេពកោសល្យ របស់នាយ៕

តោះ! ចង់ដឹងថា តើសំនៀងនាយ ចឺ ពិរោះ ក្រអួនក្រអៅ យ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload