រូប​ថត​មួយ​សន្លឹក​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​ពិភព​អ៉ីនធើណិត​ ពេល​ដឹង​រឿង​ពិត​​​​កាន់​តែ​រំជួល​ចិត្ត

រឿង​រ៉ាវ​ជុំវិញ​រូប​ថត​គូ​ស្នេហ៍​មួយ​គូ​ដែល​បាន​ថើប​គ្នា​ក្នុង​កំឡុង​ពេល​កុប្បកម្ម​មួយ​នៅ​ក្នុង​ទីក្រុង​ Vancouver ប្រទេស កាណាដា ដែល​ត្រូវ​បាន​ថត​ដោយ​ លោក Richard Lam បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួល​ចិត្ត។

តាម​​រយៈ​បទ​សម្ភាស​មួយ​រវាង​សារព័ត៌មាន Pop Photo ជាមួយ​លោក Richard Lam បាន​ឲ្យ​ដឹង​ថា ៖ នៅ​ពេល​ដែល​ក្រុម Vancouver Canucks ប្រកួត​ចាញ់​នៅ​ក្នុង​ពាន​រង្វាន់​ Stanley Cup Finals ដែល​ជា​ពាន​រង្វាន់​វាយ​កូន​បាល់​ (Hockey) កុប្បកម្ម​មួយ​​​ក៏​បាន​​ផ្ទុះ​ឡើង​ដោយ​មាន​ការ​បំផ្លាញ​គេហដ្ឋាន និង​ដុត​រថយន្ត​​​ ហើយ​ក៏​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ផង​ដែរ។

លោក​ Richard Lam បាន​បន្ត​ថា លោក​គ្រាន់​តែ​ទៅ​ចូល​រួម​ផ្ដិត​យក​រូប​ថត​ក្នុង​ការ​ប្រកួត​តែ​ប៉ុណ្ណោះ​ មិន​នឹង​ស្មាន​ថា​គាត់​បែរ​ជា​ត្រូវ​ថត​រូប​ភាព​ទិដ្ឋភាព​ក្នុង​ពេល​កុប្បកម្ម​ទៅ​វិញ។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នោះ​គាត់​ក៏​បាន​ថត​រូប​ដ៏​អស្ចារ្យ​មួយ​គឺ​រូប​ថត​គូ​ស្នេហ៍​មួយ​គូ​ដែល​បាន​ថើប​គ្នា​នេះ​ឯង។

បើ​តាម​ប្រភព​ពី​សារព័ត៌មាន Mashable បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ គូរ​ស្នេហ៍​មួយ​គូ​ដែល​បាន​ថើប​គ្នា​នោះ​មាន​ឈ្មោះ​ថា​លោក Scott Jones ដែល​មាន​អាយុ ២៩មក​ពី​ទីក្រុងPerth ប្រទេស Australia និង​កញ្ញា Alexandra Thomas ដែល​ជា​អ្នក​រស់​នៅ​ទៅ​ក្រុង Vancouver នេះ។​

ក្នុង​នោះ​ដែរ​លោក​ Brett ដែល​ជា​ឪពុក​របស់​​លោក​ Scott Jones បាន​ប្រាប់​សារព័ត៌មាន​ The Star ថា ៖ ក្នុង​​ពេល​នោះ​ Alexandra បាន​រង​របួស​ដោយ​សារ​រង​ការ​បុក​ពី​ខែល​របស់​ប៉ូលិស ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​ដួល​ទៅ​លើ​ផ្លូវ។ ហើយ​កូន​ប្រុស​របស់​លោក ក៏​បាន​ក្រាប​ចុះ​ទៅ​​ក្បែរ​នាង​ហើយ​អោប​​ដើម្បី​ការពារ​នាង។ បន្ទាប់​នាង​ក៏​បាន​យំ ហើយ​កូន​ប្រុស​របស់​គាត់​ក៏​បាន​ថើប​នាង​ដើម្បី​ឲ្យ​នាង​បាត់​ភ័យ៕​​​​​​​​

ដោយ ៖ មេឃា
ប្រភព​ ៖ mymodernmet


  • រូប​ថត​មួយ​សន្លឹក​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​ពិភព​អ៉ីនធើណិត​ ពេល​ដឹង​រឿង​ពិត​​​​កាន់​តែ​រំជួល​ចិត្ត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: