កុំ​ឲ្យ​គេ​ថាល្ងង់!សិក្សា​ពីប្រយោជន៍​​​ពិសេសនៃ​កាស​ iPhone មាន​​​​ទាំង​នេះ!

អ្នក​ប្រើ​កាស​ iPhone មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​​ថា ​កាស​មាន​ប្រយោជន៍​​ជា​ច្រើន​ ដែល​អ្នក​មិន​បាន​ប្រើ​មុខ​ងារ​ពិសេស​ដែល​វា​មាន។ សព្វ​ថ្ងៃ​អ្នក​អាច​​​ដឹង​ត្រឹម​ថា​​​កាស iPhone ​ប្រើ​សម្រាប់​​ពាក់​ត្រចៀក​ស្តាប់​ចម្រៀង​ឬ និង​ការ Call ប៉ុណ្ណោះ តែ​នៅ​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​ដឹង​។

១. បើក​ចម្រៀង ​ឬ​ធ្វើ​ឱ្យ​បទ​ចម្រៀង ​​ឬ​វីដេអូ​ស្ដុប (Play or Pause)៖ ដើម្បី​បើក​ចម្រៀង​ ចុច​ប៊ូតុង​កណ្តាល (C) ម្តង​ ហើយ​បើ​ចុច ​ម្តង​ទៀត​នោះ​ ចម្រៀង​នឹង​ស្ដុប​។

២. រំលង​ទៅ​ចម្រៀង​មួយ​ទៀត៖ ចុច​ប៊ូតុង​កណ្តាល ពីរ​ដង​​ឱ្យ​លឿន

៣. ខា​ចម្រៀង​ទៅ​មុខ​ (Fast-forward)៖ ចុច​ប៊ូតុង​កណ្តាលពីរ​ដង​​ឱ្យ​លឿន បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល ​ឱ្យ​ជាប់

៤. ខា​ចម្រៀង​ទៅ​ក្រោយ (Rewind)៖ ចុច​ប៊ូតុង​កណ្តាល​បី​ដង​ឱ្យ​លឿន​ បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់

៥. ត្រឡប់​ទៅ​ចម្រៀង​មុន​ៗ (Previous Song)៖ ចុច​ប៊ូតុង​កណ្តាលបី​ដង​ឱ្យ​លឿន

៦. ទទួល ​ឬ​បិទ​​ការ​ហៅ (Answer or end a call)៖ ចុច​ប៊ូតុង​កណ្តាល​ម្តង​ដើម្បី​​ទទួល។ ចុច​ម្តង​ទៀត​ដើម្បី​បិទ។ ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់ ខណៈ​​កំពុង​មាន​ការ​ហៅ​ចូល​ ដើម្បីប្តូរ​​ការ​ហៅ​នោះ​ទៅ​ជា Voice Mail។

៧. បដិសេធ​ការ​ហៅ​ទីពីរ (Decline an incoming call)៖ ក្នុង​ករណី​ដែល​​អ្នក​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​ភាគី A ហើយ​ភាគី​ B Call ចូល នោះ​អ្នក​អាច​ទទួល​ការ​ហៅ​ពី​ភាគី B ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល ​តែ​ម្តង​ប៉ុណ្ណោះ (ពេល​នោះ​ភាគី A នឹង​​ស្ថិត​ក្នុង​​រង់​ចាំ​​ Hold)។

ប៉ុន្តែ​បើ​អ្នក​ចង់​បដិសេធ​ការ​ហៅ​ពី​ភាគី B នោះ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់​ប្រហែល​ពីរ​វិនាទី ហើយ​លែង​វិញ​ នោះ​នឹង​ចេញ​ពាក្យ​ Call Declined លើ​ការ​ហៅ (Call) ​របស់​ភាគី B។

៨. បើក Siri (Activate Siri)៖ នៅ​ពេល​កំពុង​ភ្ជាប់​អ៊ីនធឺណិត ចុច​ប៊ូតុង​​កណ្តាល ឱ្យ​ជាប់​ ដើម្បី​បើក​ Siri។

៩. ថត​រូប៖ ចុច​ប៊ូតុង​សំឡេង​ (+) ឬ (-) មួយ​ណា​ក៏​បាន​ ខណៈ​ពេល​អ្នក​កំពុង​បើក​មុខងារ​​កាមេរ៉ា៕

 

 
ដោយ​៖ ហុង


  • កុំ​ឲ្យ​គេ​ថាល្ងង់!សិក្សា​ពីប្រយោជន៍​​​ពិសេសនៃ​កាស​ iPhone មាន​​​​ទាំង​នេះ!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: