David Beckham គោះទ្វារផ្ទះគ្រួសារមួយហើយប្រគល់​ប្រាក់ ១០​ម៉ឺន​ដុល្លារ​​​ដល់​​ពួក​​គេ​ (មានវីដេអូ)

អតីត​តារា​បាល់​ទាត់​ដ៏​ល្បី David Beckham បាន​ទៅ​ជួប​គ្រួសារ​មួយ​នៅ​ក្នុង​រដ្ឋ​ California ហើយ​បាន​ធ្វើ​អោយ​គ្រួសារ​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​និង​សែក​១០០,០០០​ដុល្លារ​ដែល​ទទួល​បាន​ពី​កម្មវិធី​ថ្មី​របស់​ទូរទស្សន៍​មួយ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា​ Knock Knock Live ។

ដោយ​នៅ​ក្នុង​កម្មវិធី​នោះ​ Beckham ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​គ្រួសារ​ដែល​មាន​ឈ្មោះថា​ Gonzales ហើយ​គេ​បាន​គោះ​ទ្វារ​ នៅ​ពេល​ម្ចាស់​ផ្ទះ​បើក​ទ្វារ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​ឃើញ​មនុស្ស​ដ៏​ល្បី​ឈរ​នៅ​មុខ​ផ្ទះ​របស់​គេ​ ។

បន្ទាប់​ពី​គ្រប់​គ្នា​បន្ថយ​អារម្មណ៍​ភ្ញាក់​ផ្អើល​ Beckham បាន​ពន្យល់​មូលហេតុ​ដែល​គាត់​មក​ទីនេះ​« ខ្ញុំ​មក​ទីនេះ​មាន​ហេតុ​ផល​មួយ​ចំនួន​ គោល​ដៅ​ចម្បង​ដែល​ខ្ញុំ​មក​ទីនេះ​ព្រោះ​ខ្ញុំ​បាន​ឮ​រឿង​មួយ​ចំនួន​អំពី​គ្រួសារ​អ្នក​ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​មក​ទីនេះ​ហើយ​ទទួល​បាន​ការ​ស្វាគមន៍​និង​បាន​ជួប​អ្នក​គ្រប់​គ្នា​ » ។

បន្ទាប់​មក​គាត់​បាន​ប្រគល់​ទូរស័ព្ទ​ Iphone ថ្មី​ចំនួន៧​គ្រឿង​អោយ​ដល់​សមាជិក​គ្រួសារ​នោះ​ហើយ​ Beckham​ បាន​និយាយ​ទៅ​កាន់​ពួកគេ​ថា​ « ខ្ញុំ​បាន​ឮ​អំពី​របៀប​ធ្វើ​ការ​របស់​អ្នក​ទាំង​អស់​គ្នា​ ខ្ញុំ​បាន​ឮ​រឿង​អស្ចារ្យ​ដែល​គ្រួសារ​អ្នក​ធ្វើ​ជាមួយ​គ្នា​ ។ ដូច្នេះ​អរគុណ​មិត្តភ័ក្ដិ​ដែល​មក​ពី​ Sprint ខ្ញុំ​មាន​របស់​នេះ​អោយ​អ្នក​ » ក្រោយ​ពី​និយាយ​ចប់​ Beckham បាន​ប្រគល់​សំបុត្រ​ពណ៌ខ្មៅ​អោយ​ពួក​គេ​នៅ​ពេល​បើក​សំបុត្រ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ព្រោះ​ក្នុង​នោះ​គឺ​ សែក​ដែល​មាន​ទឹក​ប្រាក់​១០០,០០០​ដុល្លារ ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំភើប​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ ។

គួរ​បញ្ជាក់​លោក​ Gonzales គឺ​ជា​ធ្លាប់​ជា​កីឡាករ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ីកូ​ប៉ុន្តែ​គាត់​បាន​លះ​បង់​អាជីព​ដែល​ជា​ក្ដី​ស្រមៃ​របស់​គាត់​ ហើយ​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​ដែល​ទទួល​បាន​កម្រៃ​ច្រើន​ជាង​ដើម្បី​អាច​ផ្គត់​ផ្គង់​ជីវភាព​របស់​គ្រួសារ​ ៕

ចង់អោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

 


  • David Beckham គោះទ្វារផ្ទះគ្រួសារមួយហើយប្រគល់​ប្រាក់ ១០​ម៉ឺន​ដុល្លារ​​​ដល់​​ពួក​​គេ​ (មានវីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: