Liverpool កំពុង​ចចារ​ជាមួយ​ Inter Milan ដើម្បី​នាំ​យក​ខ្សែ​ការពារ​មួយ​រូប​…

កាសែត​ Sky Italia បាន​ចុះ​ផ្សាយ​ថា​ Liverpool កំពុង​ពិភាក្សា​ជាមួយ​ក្លឹប​ Inter Milan ដើម្បី​នាំ​យក​ខ្សែ​ការពារ​មួយ​រូប​គឺ​កីឡាករ​ Andrea Ranocchia ទៅ​កាន់​ទឹក​ដី​អង់គ្លេស​នៅ​ខែ​មករា​នេះ ។

យោង​តាម​កាសែត​ខាង​លើ​បាន​បញ្ជាក់​​បន្ថែម​ថា​កីឡាករ​ Ranocchia ក៏​ត្រូវ​បាន​ក្លឹប​ Samdoria ចាប់​អារម្មណ៍​ក្នុង​ការ​ខ្ចី​ជើង​ផង​ដែរ​ តែ​យ៉ាង​ណា​ Inter Milan ទំនង​ជា​ចង់​លក់​ខ្សែ​ការពារ​រូប​នេះ​ឲ្យ​ក្លឹប​ Liverpool ច្រើន​ជាង​ ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​គ្រូ​បង្វឹក​ Liverpool លោក​ Jurgen Klopp កំពុង​តែ​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វះ​ស្វែង​រក​ខ្សែ​ការពារ​ដែល​ល្អ​មក​ជួយ​ក្លឹប​ស្រប​ពេល​ក្លឹប​កំពុង​តែ​ជួប​បញ្ហា​របួស​ខ្សែ​ការពារ​ជា​ច្រើន​ Kolo Toure , Dejan Lovren , Martin Skrtel និង​ Mamadou Sakho ជា​ដើម​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Liverpool កំពុង​ចចារ​ជាមួយ​ Inter Milan ដើម្បី​នាំ​យក​ខ្សែ​ការពារ​មួយ​រូប​…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: