ប្រទេស​ចិន​ ហាម​ឃាត់​ការ​​បរិភោគ​ចេក​ បែប​សិច​ស៊ី​លើ​អ៊ីនធឺណិត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ ​​​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ចិន​ បាន​ហាមឃាត់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ ពី​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ ​ជា​ពិសេស​នារីៗ​ដែល​បង្ហាញ​ពី​ការ​បរិភោគ​ផ្លែ​ចេក​ បែប​ស្រើប​ស្រាល។

 

ប្រទេស​ចិន​ ហាម​ឃាត់​ការ​​បរិភោគ​ចេក​ បែប​សិច​ស៊ី​លើ​អ៊ីនធឺណិត

 

ការ​ហាម​ឃាត់​ខាង​លើ​ ធ្វើ​ឡើង​បន្ទាប់​ពី​​​សហគ្រាស​ ផ្សាយ​ផ្ទាល់​របស់​ចិន​ មាន​​សន្ទុះ​កើន​ឡើង​ខ្លាំង​​ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​លើ​វីដេអូ​ទាំង​ឡាយ​ណា​ដែល​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​របស់​អ្នក​ទស្សនា។

 

ប្រទេស​ចិន​ ហាម​ឃាត់​ការ​​បរិភោគ​ចេក​ បែប​សិច​ស៊ី​លើ​អ៊ីនធឺណិត

 

អ្នក​​ផ្សាយ​ផ្ទាល់​វីដេអូ​ភាគ​ច្រើន​ សុទ្ធ​តែ​ជា​នារី​ក្មេង​ៗ​ ដោយ​​ខ្លះ​មាន​អាយុ​មិន​ដល់​ ១៨​ឆ្នាំ​ផង។ ពួក​គេ​អាច​រក​ចំណូល​​បាន​​យ៉ាង​ក្រាស់​ក្រែល​ពី​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​បែប​ស្រើប​ស្រាល​ទាំង​នេះ​ ​ដោយ​អាច​រក​បាន​ចន្លោះ​ពី​ ​១៥០០-១៥០០០​ដុល្លារ​ ក្នុង​មួយ​ខែ។

 

​​វិបសាយ​ផ្សាយ​ផ្ទាល់​ធំ​ជាង​គេ​ក្នុង​ប្រទេស​ចិន​គឺ​ YY.com ដែល​មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ចំនួន​ ១២០​លាន​នាក់​ និង​​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៥,៩​ពាន់​លាន​យ័ន​ (ប្រមាណ​ ៩១០​លាន​ដុល្លារ)៕​​​​​​

ចុច​អាន៖ នារី​ម្នាក់​​ចង់​ធ្វើ​ដូច​បុរស​ញ៉ាំ​​​ដោយ​​ប្រើ​​ម៉ាស៊ីន​ស្វាន ចុង​ក្រោយ​ឆែប​ក្បាល​អស់​សក់​១​ដុំ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ shanghaiist
​​​​​​​