សប្បុរសជន​និង​យុវជន​ស្ម័គ្រចិត្ត បរិច្ចាគ​ថវិកា​ជាង ១៣ លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា​

ភ្នំពេញ:
នៅ​ព្រឹក​ថ្ងៃទី​៨ ឧសភា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​លើក​ទី​១៥៣ ក្រោម​ប្រធានបទ កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ជាមួយ​សប្បុរសជន និង​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​ពាន់​នាក់ ដោយ​ក្នុងនោះ​ថវិកា​សប្បុរសជន​ដែល​ទទួលបាន​គឺ $13.431.668,00​។
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​ជា​កម្មវិធី​មនុស្សធម៌ ដែលមាន​ការចូលរួម​ពី​សប្បុរជន​ទូទាំងប្រទេស ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក ដោយសារ​គ្រោះមហន្តរាយ​ដូចជា កង្វះ​ទឹក​ប្រើប្រាស់​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​យើង ។ នេះ​គឺជា​ការចែករំលែក​នូវ​ធនធាន​ផ្ទាល់ ខ្លួន​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងស្ថានភាព​លំបាក​ចាំបាច់​។ ច្បាស់​ណាស់​បើ​យើង​រួមគ្នា គឺ​យើង​សម្រេចបាន​នូវ​លទ្ធផល​ល្អ​ច្រើន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង​។ ខ្ញុំ​សូមអោយ​សកម្មភាព​ចែករំលែក​នេះ​ក្លាយជា​វប្បធម៌​ដ៏​ល្អ​មួយ​នៅក្នុង​សង្គមជាតិ​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា "​ខ្ញុំ​សូម​អរគុណ​កាកបាទក្រហមកម្ពុជា ដៃគូរ​ទាំងអស់ ប្រជាពលរដ្ឋ និង​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព រៃអង្គាស​មូលនិធិ និង​សកម្ម​នៅក្នុង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត រួមទាំង​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ណ៌ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន និង​សកម្មភាព​ចែកចាយ​ទឹកជា​ដើម​"៕