ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ទើប​លែងលះ​ប្រ​ព​ន្ឋ​ជាង​២​ឆាំ្ន​ម្នាក់ បាន​ត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម​នៅ​លើ​គ្រែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា ២០១៦ នៅផ្ទះ​លេខ​៦E1 ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា បុរស​ដែល​ដេក​ស្លាប់​សង្ស័យ​មាន​វិបត្តិ​ធ្វើ​អត្តឃាត​បោក​ក្បាល​នឹង​ជញ្ជាំង​នេះ​ឈ្មោះ ឡោ សុផល អាយុ​៣៤​ឆ្នាំ មានកូន​ម្នាក់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧​ឧសភា អ្នក​ជិតខាង​បានឃើញ​ជន​រង​គ្រោះ​ចាក់សោ​ទ្វារផ្ទះ​ដោយ​មាន​ឈាម​ហូរ​ជោក​ក្បាល ហើយ​អ្នក​ជិតខាង​ក៍បាន​ប្រាប់​ឲ្យ​ទៅ​ពេទ្យ តែ​បុរស​នោះ​ថា មិន​អី​ទេ រួច​អ្នក​ជិតខាង​ក៍​ចូល​ស​ម្រា​ន ស្រាប់តែ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក៍​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​គ្រែ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ៕