លោក កែវ រ៉េមី ទទួលបាន​ការតែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​

យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៤ ខែឧសភា ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបាន​ការតែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស ជំនួស​លោក ម៉ក់ សម្បត្តិ​។ សម្រាប់​ការឡើង​តំណែង​ពី​អនុប្រធាន ទៅ​ប្រធាន​នេះ លោក កែវ រ៉េមី ឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​