កាកបាទក្រហម​ទទួលបាន​ថវិកា​សប្បុរស​ជាង​១៣​លាន​ដុល្លារ​នា​ខួប​លើក​ទី​១៥៣

​នាឱកាស​ប្រារព្ធ​ខួប​ឆ្នាំ​ទី​១៥៣​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ថ្ងៃទី​៨ ខែឧសភា នេះ សមាគមជាតិ​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាន​ថវិកា​សប្បុរស​ចំនួន ១៣ ៤៣១ ៦៦៨ ដុល្លារ​អាមេរិក​។​

ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​» សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ការឧបត្ថម្ភ​ទាំងនេះ គឺជា​សិល្បៈ នៃ​ការចែករំលែក និង​ជាការ​ផ្សារភ្ជាប់​រវាង​អ្នក​គ្មាន​លទ្ធភាព និង​អ្នកមាន​លទ្ធភាព ជាពិសេស​ការចូលរួម​ចំណែក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​នានា​។​

​ជាមួយគ្នានេះ​ផងដែរ ស្ត្រី​ទីមួយ​កម្ពុជា សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​យក​ឱកាស​ប្រារព្ធ​ខួប​១៥៣​ឆ្នាំ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​នេះ អំពាវនាវ​ទៅដល់​សប្បុរសជន​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជួប​ទុក្ខលំបាក ៕
កាកបាទក្រហម​ទទួលបាន​ថវិកា​សប្បុរស​ជាង​១៣​លាន​ដុល្លារ​នា​ខួប​លើក​ទី​១៥៣