Pele និយាយ​ថា​អត់​បញ្ហា​ទេ​បើ​ Neymar អាច​បំបែក​កំណត់​ត្រា​គាត់​បាន

​អតីត​វីរបុរស​ឆ្នើម​ប្រេស៊ីល​លោក​ Pele បាន​និយាយ​ថា​លោក​គ្មាន​បញ្ហា​ទេ​បើ​សិន​ជា​ Neymar អាច​បំបែក​កំណត់​ត្រា​របស់​លោក​ដែល​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ជម្រើស​ជាតិ​ប្រេស៊ីល​ក៏​ដោយ​ ។

លោក​ Pele បាន​និយាយ​បែប​នេះ​បន្ទាប់​ពី​អ្នក​សារព័ត៌មាន​បាទ​ចោទ​សួរ​លោក​ថា​លោក​គិត​យ៉ាង​ណា​បើ​កីឡាករ​ Neymar អាច​បំបែក​កំណត់​ត្រា​របស់​លោក​ ដោយ​ពួក​គេ​បាន​លើក​ឧទាហរណ៍​ទាក់​ទង​នឹង​កីឡាករ​ Wayne Rooney ដែល​ទើប​តែ​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​របស់​ជម្រើស​ជាតិ​អង់គ្លេស​ក្រោយ​ពី​បាន​បំបែក​កំណត់​ត្រា​របស់​អតីត​កីឡាករ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​លោក​ Bobby Charlton ។

គួរ​បញ្ជាក់​ថា​ Neymar ដែល​បច្ចុប្បន្ន​ទើប​តែ​មាន​វ័យ​២៣​ឆ្នាំ​បាន​ស៊ុត​បញ្ចូល​ទី​​ចំនួន​៤៦​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ ខណៈ​កំណត់​ត្រា​របស់​លោក​ Pele គឺ​ស៊ុត​បញ្ចូល​ទី​ចំនួន​៧៧​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ ។

តើ​ប្រិយមិត្ត​គិត​ថា​  Neymar អាច​បំបែក​កំណត់​ត្រា​នេះ​បាន​ដែរឬ​​អត់​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Pele និយាយ​ថា​អត់​បញ្ហា​ទេ​បើ​ Neymar អាច​បំបែក​កំណត់​ត្រា​គាត់​បាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: