Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​

6 Videos


តារាសម្តែងស្រីជនជាតិចិនដ៏ល្បីឈ្មោះ Fan Bingbing ត្រូវបានគេដឹងថា នាងតែងតែទូរស័ព្ទសួរនាំគូដណ្តឹង លោក Jerry Lee ជារឿយៗ រាល់ពេលដែលលោកសម្តែងឈុតថើបគ្នាម្តងៗ ។ រឿងរ៉ាវនេះត្រូវបានគេដឹងពីនាង Yao Chen ដែលជាដៃគូសម្តែងរបស់លោក Jerry ក្នុងរឿងថ្មីដែលថតនៅសៀងហៃ ។

Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​

ពេលដែលនាង Yao ត្រូវបានអ្នកសារព័ត៌មានសួរនាំពីឈុតថតគ្នាជាមួយលោក Jerry នាងបានឆ្លើយប្រាប់ថា Fan Bingbing តែងតែទូរស័ព្ទមកលោក Jerry ក្រោយពេលដែលយើងសម្តែងរួច ហើយលោក Jerry ត្រូវនិយាយប្រាប់នាងរាល់រឿងរ៉ាវដែលកើតឡើងទាំងអស់ ។ គេពុំទាន់ដឹងថា វាជាការពិត ឬ យ៉ាងណាទេ តែនេះវាចេញពីមាត់នាង Yao ដែលជាតារារួមអាជីព ។

Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​

គួរបញ្ជាក់ដែរថា នាង Yao បានប្រកាសថា ខ្លួនកំពុងតែមានកូនទី ២ កាលពីពេលថ្មីៗនេះ តែយ៉ាងណាក្តី នាងនៅតែអាចលេចមុខរាល់ពេលផ្សព្វផ្សាយរឿងថ្មីនេះនៅទីក្រុងផ្សេងៗគ្នាក្នុងប្រទេសចិន ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​
Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​
Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​
Fan Bingbing តាមដាន​គូ​ដណ្តឹង​គ្រប់ពេល​តែម្តង​