Lincoln MKZ 2015 រថយន្ត​ប្រណិត​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​រូច​មក​ហើយ​នូវ​រថយន្ត​ប្រណិត​ជា​ច្រើន​ប្រភេទ តែ​សម្រាប់​ថ្ងៃ​នេះ​ CAMBOMAG នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​​ប្រភេទ​រថយន្ត​ប្រណិត​មួយ​ម៉ូដែល​ទៀត​គឺ Lincoln MKZ 2015 ដែល​ជា​រថយន្ត​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន The Lincoln Moto Company របស់​ សហរដ្ឋអាមេរិក។

Lincoln MKZ ស៊េរី2015 គឺ​ជា​រថយន្ត​ដែល​មាន​រូប​រាង​ល្អ​ឥត​ខ្ជោះ​ជាមួយ​ការ​​រចនា​យ៉ាង​ល្អ​ឯក​​។​ ​នៅ​ផ្នែក​ខាង​មុខ​ត្រូវ​បាន​បំពាក់​នូវ​សំណាញ់​ដែល​មើល​ទៅ​ដូច​ជា​ស្លាប​អញ្ចឹង​​​បូក​រួម​ទាំង​ការ​រចនា​ គោម​ខាង​មុខ​យ៉ាង​ស្រស់​ស្អាត​ដោយ​បំពាក់​នូវ​អំពូល​ LED ។ រូប​រាង​ខាង​ក្នុង​របស់​ LicoIn MKZ 2015 ត្រូវ​បាន​គេ​រចនា​យ៉ាង​ល្អ​ប្រណិត​ ដែល​សាក​សម្យ​សំរាប់​មនុស្ស​សម័យ​ថ្មី​ដែល​ចូល​ចិត្ត​ភាព​ស៊ីវីឡៃ​។

លក្ខណៈ​បច្ចេកទេស

-​ ប្រភេទ : Car & Minivan

ខ្នាត​ទំហំ និង​ទម្ងន់

-​​  បណ្ដោយ : 4.93 ម៉ែត្រ
–  ទទឹង : 1.86 ម៉ែត្រ
–  កម្ពស់ : 1.48 ម៉ែត្រ
–  ចំណុះ​កៅអី : 5 នាក់

ប្រព័ន្ធ​ដំណើរការ

– ម៉ាស៊ីន : GTDI I-4 EcoBoost Engine Atkinson-Cycle I-4 Hybrid Engine4-valve Ti-VCT V6 Engine
–  ទំហំ​ម៉ាស៊ីន : 2.0 លីត្រ2.0 លីត្រ3,7 លីត្រ
–  ថាមពល : 240 សេះ ក្នុង​បែបផែន 5,500ជុំ/នាទី188សេះ (Hybrid)300 សេះ ក្នុង​បែបផែន 6,500ជុំ/នាទី
–  កម្លាំង​រមួល​អតិបរមា : 270ផោន-ហ៊្វ៊ឺត ក្នុង​បែបផែន 3,000ជុំ/នាទី129 ផោន-ហ៊្វ៊ឺត ក្នុង​បែបផែន 4,000ជុំ/នាទី277 ផោន-ហ៊្វ៊ឺត ក្នុង​បែបផែន 4,000ជុំ/នាទី
–  ប្រអប់​ចង្កឹះ​លេខ : ៦វគ្គ Automatic | eCVT (Hybrid)
–  អត្រា​ស៊ី​ប្រេង​ផ្លូវ​ទីក្រុង : 10.5 L/100km5.7 L/100km | 13 L/100km
– អត្រា​ស៊ី​ប្រេង​ផ្លូវ​ហាយ​វេ : 7 L/100km6 L/100km (Hybride)7 L/100km
– តម្លៃ​ចេញ​ពី​រោងចក្រ :ចាប់ពី 35,190 ដុល្លារ​អាមេរិក/គ្រឿង ៕

ប្រភព ៖ Lincoln Moto

អត្ថបទ ៖ Mr. Dee


  • Lincoln MKZ 2015 រថយន្ត​ប្រណិត​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: