រូប​ស្ត្រី​ម្នាក់​នៅ​ក្នុង​ក្រដាស​ប្រាក់ 20$ ថ្មី​គឺ​ជា​នរណា ?

រូបភាពផ្នែកខាងមុខ នៃក្រដាសប្រាក់ ២០ដុល្លារ អាមេរិក នឹងត្រូវប្ដូរមកដាក់ រូបលោកស្រី Harriet Tubman វីរនារីដែលបានពលីជីវិត ដើម្បីទាមទារសេរីភាព។ ហើយម្ខាងទៀតនៃក្រដាសប្រាក់២០ដុល្លារថ្មី នឹងរំលេចរូប សេតវិមាន និងរូបភាពរបស់លោកប្រធានាធិបតី Andrew Jackson។

រឿងរ៉ាវសង្ខេបរបស់លោកស្រី Harriet Tubman

លោកស្រី Harriet Tubman បានចាប់កំណើតក្នុងវណ្ណៈទាសករ។ បន្ទាប់ពីលោកស្រីបានរត់គេចខ្លួន គាត់បានក្លាយជាអ្នកដឹកនាំ នៅ Underground Railroad ដោយជួយឲ្យទាសករជាច្រើន បានរត់គេចខ្លួន ទៅរកសេរីភាព។ កំឡុងពេល សង្គ្រាមស៊ីវិល លោកស្រី មានសកម្មភាពយ៉ាងខ្លាំងក្លា សម្រាប់ប្រជាជាតិ ដោយគាត់បានបម្រើការជាគិលានុបដ្ឋាយិកា ធ្វើជាចុងភៅ ព្រមទាំងជាអ្នកស៊ើបការណ៍ផងដែរ។

មើលត្រឡប់ទៅក្រោយនៃជីវិតរបស់លោកស្រី Harriet Tubman គឺគាត់បានថ្លែងថា “ខ្ញុំនឹងប្រយុទ្ធដើម្បីសេរីភាព ជារៀងរហូត កាលណាកម្លាំងរបស់ខ្ញុំនៅមាន”។ បន្ទាប់ពីសង្គ្រាម នាងបានបម្រើការងារសង្គមយ៉ាងសស្រាក់សស្រាំ ដោយគាត់បានគាំទ្រចំពោះសិទ្ធិបោះឆ្នោតរបស់ស្ត្រី ហើយគាត់ក៏បានចូលរួមយ៉ាងខ្នះខ្នែងក្នុងការរៀបចំការបោះឆ្នោត។លោកស្រីបានទទួលមរណៈភាពនៅឆ្នាំ ១៩១៣។

ដោយ៖ NEA
ប្រភព៖ modernmoney.treasury.gov


  • រូប​ស្ត្រី​ម្នាក់​នៅ​ក្នុង​ក្រដាស​ប្រាក់ 20$ ថ្មី​គឺ​ជា​នរណា ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: