វិធី​បំបាត់​ស្នាមក្រិន​នៅលើ​បាតដៃ

ស្នាមក្រិន​អាច​កើតឡើង​ដោយ​ងាយស្រួល​បំផុត ហើយ​វាជា​បញ្ហាមួយស​ម្រាប់​មនុស្ស​គ្រប់រូប​ផងដែរ។ វា​កើតឡើង​ដោយសារ​តែ មានការ​ប៉ះទង្គិច​ជាមួយ​វត្ថុរឹង ឬការ​ធ្វើការងារ​ធ្ងន់ៗ។ កាលណា​ប៉ះ ទង្គិច​យូរៗ​ទៅក៏​បង្កឱ្យមាន​ស្នាមក្រិន​នៅលើ​បាតដៃ​តែ ម្ដង។ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី ជំនាញ​ផ្នែក​សើស្បែក​នៅមជ្ឈមណ្ឌល មេហ្គាប៊ែល ដើម្បី​ធ្វើការ​បកស្រាយ​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាបកាន់តែ​ច្បាស់។
វិធី​បំបាត់​ស្នាមក្រិន​នៅលើ​បាតដៃ
ស្នាមក្រិន​នៅលើ​បាតដៃ​ជាអ្វី?ស្នាមក្រិន​នៅលើ​បាតដៃ​គឺជាការ​ឡើង​ក្រាស់ខ្លាំង​លើសពី​ធម្មតានៃ​ស្រទាប់​សើលើរបស់​ស្បែក​បាតដៃ ដែលមាន​សភាព​រឹង និង​គ្រើម​ជាដុំៗ ឬអាច​មាន​សភាព​ក្រាស់ស្មើ​ផង។ ស្នាមក្រិន​នៅបាត​ដៃ គឺជា​បាតុភូត​ការពារ​ខ្លួន​របស់​ស្បែក​ប្រឆាំង​នឹងការ​ប៉ះទង្គិច ឬការ​កកិត និង​ការ​រោលរលាក​ប៉ុណ្ណោះ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើតមាន​ស្នាមក្រិន​នៅលើ​បាតដៃស្នាមក្រិន​ដែលមាន​សភាព​ក្រាស់់ស្មើ ដែលមាន​នៅលើបា​តដៃ និង​នៅលើ​បាតជើង​ផងដែរ គឺជា​សញ្ញា​របស់ជម្ងឺ​តំណពូជ ម្យ៉ាង និង​មួយទៀត​គឺ​បណ្ដាល​មកពី​ការ​រលាក​ស្បែក​បាតដៃ​រ៉ាំរ៉ៃ ដោយសារ​ធាតុ​អាលែកហ្ស៊ី ឬ​សារធាតុ​រោល​បាតដៃ​ឡើងក្រិន និងមាន​សភាព​ស្ងួត​ប្រេះ។ វាអាច​បណ្ដាល​មក ពីការ​ប៉ះពាល់​ជាមួយ​សារធាតុ​រោល ឬ​អាឡែកហ្ស៊ី​រ៉ាំរ៉ៃ។ មូលហេតុ​ញឹកញាប់​ដែលធ្វី​ឱ្យមាន​ស្នាមក្រិន​នៅ​បាតដៃ​នេះគឺ​បណ្ដាល​មកពី​មានការ​ប៉ះទង្គិច ឬការ​កកិត​រ៉ាំរ៉ៃ​រវាង​បាតដៃ​ជាមួយ​នឹងវត្ថុ​ផ្សេងៗ ឧទាហរណ៍ ដូចជា​ការធ្វើ​ការងារ​ដែល​ប្រើដៃ​ច្រើន ឬការ​បើក​បរម៉ូតូ​ដោយ​មិនមាន​ពាក់ស្រោមដៃ​ជាដើម។

ផល​ប៉ះពាល់​ក្រោយ​ពេលមាន​ស្នាមក្រិន​នៅលើ​បាតដៃស្នាមក្រិន​នៅបាតដៃ​មិនមែន​ជាជម្ងឺ ឬ​ធ្វើឱ្យមាន​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​នោះទេ។ ប៉ុន្ដែ​វាអាចមាន​ផល​រំខាន​ខ្លះ ដូចជា​ការទើស​ទែងមិន​ស្រស់ ស្អាត និង​ពេលខ្លះ​វាមានការ​ឈឺចាប់​ខ្លះដែរ ដោយសារ​ការប៉ះ ឬ​ស្ទាប​នៅត្រង់​កន្លែង​ដែលក្រិន​នោះ។ ចំពោះ​អ្នក​ដែលមាន​ជម្ងឺ ទឹកនោម​ផ្អែម ជម្ងឺខ្សោយ​បេះដូង កន្លែង​ស្នាមក្រិន ងាយ​វិវឌ្ឍន៍​ទៅជា​ដំបៅ។វិធី​ការពារ​កុំឱ្យ​កើតមាន​ស្នាមក្រិន​នៅលើ​បាតដៃវិធី​ការពារ​កុំឱ្យមាន​ស្នាមក្រិន​នៅលើ​បាតដៃ​គឺងាយស្រួល​បំផុត ដោយ​លោកអ្នក​គ្រាន់តែ​ការពារ​ដៃ​របស់​លោកអ្នក​កុំឱ្យ​ប៉ះទង្គិច ឬ​កកិត​ញឹកញាប់​ពេក​ជាមួយ​ទៅនឹង​វត្ថុផ្សេងៗ។

ចៀសវាង​ធ្វើការងារ​ណាធ្ងន់ៗ​ដោយប្រើ​ដៃផ្ទាល់ លោកអ្នក​គួរតែ​ពាក់​ស្រោមដៃ​ការពារ ឬ​អ្វីផ្សេងៗ​ដែលអាច​ជួយ​កាត់បន្ថយ​ការ​ប៉ះទង្គិច ឬការ​កកិត​លើបាតដៃ នៅ​រាល់ពេល​ដែល​លោកអ្នក​ធ្វើការងារ​ផ្សេងៗ​ដោយ​ប្រើដៃ។ លោកអ្នក​អាច​ប្រើប្រាស់​ក្រែមផ្ដល់​សំណើម​បាតដៃ បើវា​ស្ងួតខ្លាំង។វិធី​ព្យាបាល​ដើម្បី​បំបាត់​ស្នាមក្រិន​នៅលើ​បាត ដៃដើម្បី​បំបាត់​ស្នាមក្រិន​នៅលើ​បាតដៃ ដំបូង​ត្រូវរក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាល​ឱ្យមាន​ស្នាមក្រិន។

ព្យាយាម​កែទម្លាប់​ផ្សេងៗ ដែល​បណ្ដាល​ឱ្យមាន​ការ​ប៉ះទង្គិច ឬ​កកិត​ដល់បាតដៃ និង​លោកអ្នក​គួរពាក់​ស្រោមដៃ​ទន់ ឬ​អ្វីផ្សេងទៀត​ដើម្បី​ការពារ​បាតដៃ រាល់ពេល​ធ្វើការ​ដោយ​ប្រើដៃ។ បើធ្វើ​បានស្នាមក្រិន​នឹង​បាត់ដោយ​ឯងៗ គ្រាន់តែ​ត្រូវការ​ពេលវេលា​យូរ។ លោកអ្នក​អាច ខាត់​វាចេញ ដោយ​ប្រើប្រាស់​ថ្មសំលៀង បន្ទាប់​មកប្រើ​នូវ​ផលិតផល​ផ្ដល់​សំណើម​មកលាប​លើស្បែក​ដែល​ក្រិន​នោះ ដើម្បីឱ្យ​ស្បែក​មាន​សំណើម បាន​គ្រប់គ្រាន់ និង​កុំឱ្យ​របួស​ស្បែក។ លោកអ្នក​អាចប្រើ​ក្រែម​ជម្រុះ​កោសិកា ដូចជា Urea cream, AHA, Salysilic Acid ជាដើម។ ប៉ុន្ដែ​ប្រសិនជា​ស្បែកដៃ​របស់​លោកអ្នក​មានស្នាមក្រិន​ច្រើន លោកអ្នក​គួរតែទៅរក​អ្នកជំនាញ​ផ្នែក​សើ ស្បែក ដើម្បី​ពិភាក្សា និង​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។ដំបូន្មាន​អ្នក​ប្រឹក្សាស្នាមក្រិន​នៅលើ​បាតដៃ​មិនមែន​ជាជម្ងឺ​ដែល​ចាំបាច់​ត្រូវតែ​ធ្វើការ​ព្យាបាល​ទេ ប៉ុន្ដែ​វាជា​ប្រតិកម្ម​ការពារ​ខ្លួន​របស់​ស្បែក។ ដូច្នេះបើ​លោកអ្នក​ចេះតែ​ចង់បំបាត់​វាដោយ​មិនព្រម​ចៀសវាង​នូវ​មូលហេតុ​ដែល​នាំឱ្យ​មានស្នាម​ក្រិន​នោះ វាបែរ​ជាធ្វើ​ឱ្យស្បែក​បាតដៃ រង​របួស និង​មានបញ្ហា​ទៅវិញទេ។

ប្រភព៖ iknow

  • វិធី​បំបាត់​ស្នាមក្រិន​នៅលើ​បាតដៃ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:សុខភាព
Tags: