ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

Baba Vanga ជា​ព្យាការី​ជនជាតិ​ប៊ុលហ្គារី​ ដែល​បាន​ធ្វើ​អោយ​ប្រជាជន​ក្នុង​លោក​ស្គាល់​គាត់​ដោយ​សារ​តែ​ការ​ទស្សន៍ទាយ​ដ៏​ឆុត​របស់​គាត់​ជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា​ ភេរវកម្ម​លើ​អាគារ​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​ កញ្ញា​ ឆ្នាំ​២០០១​, គ្រោះ​ធម្មជាតិ​រលក​ស៊ូណាមិ​នៅ​ថ្ងៃ​ក្រោយ​​បុណ្យ​ណូអែល​(Boxing day) ​និង​​ការ​កកើត​នៃ​ពួក​ISIS ឈ្លាន​ពាន​ទៅ​អ៊ឺរ៉ុប​ជា​ដើម​ ។​​​

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

Vanga បាន​ស្លាប់​នៅ​ឆ្នាំ​ ១៩៩៦​ ត្រឹម​អាយុ​ ៨៥​ឆ្នាំ​ ដែល​តាម​ការ​រាយ​ការណ៍​គាត់​បាន​បន្សល់​នូវ​ការ​ទស្សន៍ទាយ​ជា​ច្រើន​ ។ គាត់​បាន​ទាយ​ថា​ នឹង​​មាន​សង្គ្រាម​អិស្លាម​យ៉ាង​ធំ​​អស្ចារ្យ​មួយ​ (ដែល​អាច​ថា​​​បាន​ព្រោះ​មាន​សង្គ្រាម​នៅ​អារ៉ាប​ចាប់​មាន​តាំង​ពី​២០១០មក​ម្ល៉េះ​ ដែល​ចាប់​ផ្ដើម​ចេញ​​ពី​ប្រទេស​ស៊ីរី​) ហើយ​​ចុង​ក្រោយ​ពួក​អិស្លាម​អាច​បង្កើត​អាណាចក្រ​របស់​ខ្លួន​បាន​នៅ​ឆ្នាំ​ ២០៤៣​ ដែល​មាន​ក្រុង​រ៉ូម​ជា​រដ្ឋ​ធានី​ ។ ហើយ​ការ​​ទស្សន៍ទាយ​ដ៏​ឆុត​របស់​គាត់​ដែល​បាន​កើត​ឡើង​កន្លង​មក​នេះ​មាន​​ ៖

ការ​លិច​នាវា​មុជ​ទឹក​រុស្សី Kursk Nuclear submarine disaster

នៅ​ឆ្នាំ​១៩៨០​​ លោក​យាយ​ពិការ​ភ្នែក​បាន​ព្យាករ​ថា​នៅ​ខែ​សីហា​ឆ្នាំ​១៩៩៩ “Kursk នឹង​ត្រូវ​ហ៊ុម​ព័ន្ឌ​ដោយ​ទឹក​ ហើយ​ពិភពលោក​នឹង​យំ​ទួញ​សោក​ពី​វា​”​​។ក្រោយ​មក​នៅ​ថ្ងៃ​ទី​ ១២​សីហា​ឆ្នាំ​២០០០​ ​ នាវា​មុជ​ទឹក​រុស្សី​ Oscar Class Marine ត្រូវ​បាន​លិច​ នៅ​ Barents Sea ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ Kursk Submarine Disaster ។

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

ភេរវកម្ម​អាគារ​ពាណិជ្ជកម្ម​ពិភពលោក​ ៩/១១

ឆ្នាំ​១៩៨៩ Baba Vanga និយាយ​ថា​ ៖ វា​ពិត​ជា​អាក្រក់​ណាស់​ៗ​ បង​ប្អូន​អាម៉េរិកាំង​នឹង​ដួល​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​នឹង​បក្សី​ដែក​ ។

នៅ​ថ្ងៃ​ទី​ ១១ កញ្ញា​​ ២០០១​ ពួក​អិស្លាម​បាន​លួច​(Hijacked)យន្ត​ហោះ​រួច​បើក​ទៅ​បុក​អាគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង New York ដែល​នាំ​អោយ​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់​ ។
បងប្អូន​អាម៉េរិកាំង​នេះ​សំដៅ​ទៅ​លើ​អាគារ​ភ្លោះ​ពាណិជ្ជកម្ម​នេះ​ឯង​ ដែល​វា​បាន​ដួល​ក្រោយ​ពី​បក្សី​ដែក​(យន្ត​ហោះ​)​បាន​បុក​ទង្គិច​វា​ ។
ការ​ទស្សន៍ទាយ​ពី​ការ​បោះ​ឆ្នោត​របស់​លោក​ប៉ារ៉ាក់​អូ​ប៉ា​ម៉ា

យោង​តាម​ការ​​រាយការណ៍​ Vanga បាន​ទាយ​ថា​ ប្រធានាធិបតី​ទី​៤៤ របស់​អាមេរិក​ គឺ ជា​ជនជាតិ​ ​អាហ្វ្រិក​កាត់​អាមេរិកាំង​​ (African American) ហើយ​ក៏​អាច​ជា​ប្រធានាធិបតី​ចុង​ក្រោយ​គេ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

គូស​បញ្ជាក់​ផង​ដែរ​ លោក​ ប៉ារ៉ាក់​ អូ​ប៉ាម៉ា​ ជា​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​អាមេរិក​ ដែល​វា​ពិត​ជា​ស្រប​តាម​​ការ​ទស្សន៍ទាយ​នោះ​១​ផ្នែក​ដំបូង​របស់​គាត់​មែន​ យ៉ាង​ណា​មិញ​យើង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​នឹង​មាន​អ្វី​កើត​ឡើង​បន្ត​ទៅ​ទៀត​ទាំង​អស់​គ្នា​ ដែល​ខាង​ក្រោម​នេះ​ជា​ការ​ទស្សន៍ទាយ​របស់​គាត់​នា​ពេល​អនាគត​ ៖

២០១៦ ៖ ពួក​មូស្លឹម​នឹង​លុកលុយ​​ដល់​ទ្វីប​អ៊ឺរ៉ុប ហើយ​បណ្ដេញ​ជនជាតិ​អ៊ឺរ៉ុប​ចេញ​ពី​ទ្វីប​នេះ​ សឹង​​តែ​គ្មាន​សល់​ ។​​
២០២៣ ៖ ផែនដី​របស់​យើង​នឹង​ប្តូរ​គន្លង​ថ្មី​ ។
២០២៥ ៖ ប្រជាជន​អ៊ឺរ៉ុប​នឹង​បាត់​​សឹង​ស្មើ​០ ។
២០២៨ ៖ មនុស្ស​ជាតិ​នឹង​ទៅ​រក​ប្រភព​ថាមពល​ថ្មី​នៅ​ភព​ព្រះ​សុក្រ​ ។
២០៣៣ ៖ កម្រិត​ទឹក​នឹង​កើន​ឡើង​ ហើយ​ ទឹក​កក​នៅ​តំបន់​ប៊ូល​នឹង​រលាយ​ (ដែល​សព្វ​ថ្ងៃ​វា​បាន​កើត​ឡើង​ខ្លះ​មក​ហើយ​)

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

២០៤៣ ៖ អ៊ឺរ៉ុប​បាន​ក្លាយ​ជា​អាណាចក្រ​អិស្លាម​ ហើយ​មាន​ក្រុង​រ៉ូម​ជា​រដ្ឋធានី​, សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ច្បាប់​មូស្លឹម​ ។

​​២០៦៦ ៖ សហរដ្ឋអាមេរិក​នឹង​ប្រើ​ប្រាស់​អាវុធ​ប្រែ​អាកាស​ធាតុ​ជា​លើក​ទី​១ ដើម្បី​យក​ក្រុង​រ៉ូម​មក​អោយ​​គ្រិស្តសាសនា​វិញ ។
២០៧៦ ៖ ការ​គ្រប់​គ្រង​បែប​កុម្មុយនិស្ត​​​នឹង​ត្រឡប់​ទៅ​កាន់​ទ្វីប​អ៊ឺរ៉ុប​ និង​ ពិភពលោក​សារ​ជា​ថ្មី​ ។
២០៨៤ ៖ ធម្មជាតិ​នឹង​កើត​សារ​ជា​ថ្មី​ (មិន​ដឹង​មាន​អ្នក​ណា​ដឹង​ថា​វា​មាន​ន័យ​យ៉ាង​ម៉េច​នោះ​ទេ​)
២១៣០ ៖ មនុស្ស​នឹង​អាច​រស់​នៅ​ក្នុង​ទឹក​បាន​ ក្រោយ​ពី​មាន​ការ​ជួយ​ពី​ពួក​ aliens ។
២១៧០ ៖ ពិភព​លោក​នឹង​មាន​ភាព​រាំង​ស្ងួត​ជា​ខ្លាំង​ ។
២២៦២ ៖ ភព​នានា​នឹង​រំកិល​យឺត​ៗ​ទៅ​កាន់​គន្លង​ថ្មី​ ដែល​ភព​ព្រះ​សុក្រ​អាច​ត្រូវ​បាន​គំរាម​ដោយ​អាចន៏​ផ្កាយ

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង
២៣៥៤ ៖ នឹង​មាន​ព្រះ​អាទិត្យ​សិប្បនិម្មិត​២​ ដែល​ជា​ហេតុ​នាំ​អោយ​ភាព​រាំង​ស្ងួត​កាន់​តែ​កើន​ឡើង​ ។
២៤៨០ ៖ ព្រះ​អាទិត្យ​សិប្បនិម្មិត​ទាំង​នោះ​​នឹង​បុក​គ្នា​ រួច​បន្សល់​ទុក​អោយ​ផែនដី​រស់​នៅ​ក្នុង​ភាព​ងងឹត​ ។
៣០១០ ៖ អាចន៏​ផ្កាយ​នឹង​​ហោះ​ទៅ​​បុក​ព្រះ​ច័ន្ទ​ ។​​​
៣៧៩៧ ៖ អ្វី​ៗ​គ្រប់​យ៉ាង​នៅ​លើ​ផែន​ដី​នឹង​ស្លាប់​ ហើយ​មនុស្សជាតិ​នឹង​ទៅ​រស់​នៅ​ប្រព័ន្ធ​ផ្កាយ​ថ្មី​ទៀត​ ។

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

៥០៧៩ ៖ ចក្រវាល​នឹង​​ដល់​ទី​បញ្ចប់ អ្វី​ៗ​ទាំង​អស់​នឹង​បាត់​បង់​​ ។ ​
​បើ​ទោះ​បី​​​គាត់​បាន​ទស្សន៍ទាយ​ត្រូវ​រឿង​ជា​ច្រើន​ក៏​ពិត​មែន​តែ​កុំ​ទាន់​ភ័យ​អី​ព្រោះ​​​​គាត់​ក៏​បាន​ទស្សន៍ទាយ​ខុស​១ចំនួន​ផង​ដែរ​ដូច​ជា​ ៖
_”សង្គ្រាម​លោក​លើក​ទី​៣​នឹង​កើត​ឡើង​ចាប់​ពី​ ខែ​វិច្ឆិកា ២០១០ ដល់ ចុង​ខែ​ តុលា​ ២០១៤ ដោយ​ប្រើ​អាវុធ​គីមី​យ៉ាង​សហាវ”​ តែ​ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​សព្វថ្ងៃ​ចឹង វា​មិន​ទាន់​មាន​ឬ​នឹង​អាច​គ្មាន​សង្គ្រាម​លោក​លើក​ទី៣​ទេ ។
​​​
_ចុះ​ផ្សាយ​នៅ​ គេហទំព័រ ​ Metro, គាត់​បាន​ទាយ​ថា​ក្នុង​ឆ្នាំ ២០២០ “នឹង​មាន​រថភ្លើង​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​” តែ​វា​ហាក់​ដូច​ជា​គ្មាន​សញ្ញា​ពី​ការ​វិវត្ត​អ្វី​ទាល់​តែ​សោះ​ ដែល​សព្វ​ថ្ងៃ​ រថយន្ត​ល្បឿន​លឿន​របស់​ជប៉ុន​ SHINKANSENនៅ​ហាក់​មិន​ទាន់​ទំនើប និង និយាយ​បាន​ថា​នៅ​ឆ្ងាយ​ពី​​ការ​​​​ទស្សន៍ទាយ​របស់​គាត់​ខ្លាំង​ណាស់​ ។

_យោង​តាម​ គេហទំព័រ Mirror បាន​លើក​ឡើង​ ព្យាការី​នេះ​បាន​ទាយ​ថា​ “ក្នុង​ឆ្នាំ​២០១០​ មេ​ដឹក​នាំ​រដ្ឋ​ទាំង​៤​នឹង​ត្រូវ​បាន​គេ​លប​ធ្វើ​ឃាត​ ក្នុង​នោះ​ មាន​លោកអូប៉ាម៉ា​, លោក​នេតានយ៉ាហ៊ូ​ ​​
លោក​វ្ល៉ាដឺមៀរ​ពូទីន​ និង Gordon Brown” ប៉ុន្តែ​ដូច​ដែល​ដឹង​ចឹង​សព្វ​ថ្ងៃ​ពួក​គាត់​សុខ​សប្បាយ​ធម្មតា​ជា​ទេ​ ។

ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង

​_២០១០ ដល់ ២០១៦​ ៖ នឹង​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុង​ពិភពលោក​ ហើយ​ប្រជាជន​អ៊ឺរ៉ុប​ជា​ច្រើន​នឹង​ស្លាប់​ដោយ​សារ​មហារីក​ស្បែក​មក​ពី​អាវុធ​គីមី​ ។ ​ ​​​


  • ទំនាយ​ផ្សេងៗ​ដ៏​ឆុត​​​របស់​លោក​ព្យាការី​ពិការ​ភ្នែក ​Vanga ទាក់​ទង​នឹង​ពិភពលោក​ដែល​អ្នក​ត្រូវ​ដឹង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: