រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ អាច​មាន​បាតុភូត​ ឬ​រឿង​ចម្លែក​បែប​នេះ​កើត​មាន​នៅ​លើ​ផែន​ដី​ ដូច​នេះ​ សូម​អ្នក​​ធ្វើ​ដំណើរ​ជាមួយ​យើង​ ​ដើម្បី​ទៅ​មើល​ឲ្យ​ឃើញ​វា​នឹង​ភ្នែក​​ ​ព្រោះ​ថា​ វា​ពិត​ជា​ចម្លែក​​ និង​ប្លែក​ភ្នែក​ ។​ តោះ​មក​មើល​ទាំង​អស់​​គ្នា​ថា​ វា​ជា​អ្វី​ខ្លះ ៖

១. ការ​ធ្វើ​ចំណាក​ស្រុក​របស់​ក្ដាម​ក្រហម​នៅ​អូស្ត្រាលី​
កោះ​ Christmas ប្រទេស​អូស្ត្រាលី​ គឺ​ជា​តំបន់​ដែល​មាន​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ក្ដាម​ក្រហម​ដ៏​ច្រើន ត្បិតថា​​នៅ​អំឡុង​ខែ​ តុលា​ និង​វិច្ឆិកា​ អ្នក​នឹង​អាច​ឃើញ​ក្ដាម​ក្រហម​ដ៏​ច្រើន​ទាំងនេះ​​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ក្នុង​ព្រៃ​ (ដូច​ក្នុង​រូប​ភាព​) សំដៅ​ទៅ​កាន់​សមុទ្រ​ ដើម្បី​បង្ក​កំណើត​ និង​បញ្ចេញ​ពង​របស់​ពួក​វា​ ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

​​២. បឹង​ Retba ដែល​មាន​ពណ៌​ក្រហម​
បឹង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ សេណេហ្គាល់​ ដែល​វា​ក្លាយ​ជា​មាន​ពណ៌​ក្រហម​ ដោយ​សារ​តែ​វារិជាត​នៅ​ក្នុង​បឹង​ ដូច​ជា​ សារាយ​ ផ្កាថ្ម​​ ជាដើម​ ទទួល​យក​កម្ដៅ​ថ្ងៃ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៣. ដើម​ Happy Valley
ដើមឈើ​មួយ​ដើម​នេះ​ ស្ថិត​នៅ​ឯ​ទីលាន​ប្រណាំង​សេះ​ Happy Valley ទីក្រុង​ ហុង​កុង​ ដែល​លក្ខណៈ​ចម្លែក​របស់​វា​ គឺ​ឫស​របស់​វា​ដុះ​នៅ​ពី​លើ​ឥដ្ឋ​ ព្រម​ទាំង​មាន​រូប​រាង​តាម​គំរូ​ឥដ្ឋ​ដែល​រៀប​ទៀត​ផង​ ដូច​ដែល​បាន​ក្នុង​ក្នុង​រូប។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៤. ដុំ​ថ្ម​ធំៗ​ នៅ​Moeraki
ដុំ​ថ្ម​ទាំង​នេះ​ មាន​ទំហំ​ធំៗ​ ហើយ​ស្ថិត​នៅ​ជា​ក្រុមៗ​ ដែល​កើត​ឡើង​ដោយ​សារ​ទឹក​រលក​ច្រោះ​។ អ្នក​អាច​ឃើញ​វា​ នៅ​ក្នុង​ប្រទេស​ ញូហ្សឺឡែន​ ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៥. បឹង​ដែល​មាន​សណ្ឋាន​ដូច​ស្នាម​អុចៗ
តាម​រូប​ភាព​ ឃើញ​ថា​ វា​មាន​សណ្ឋាន​ដូចជា​ស្នាម​អុចៗ​ពេញ​ទាំង​ផ្ទៃ​បឹង​ ដែល​តាម​ពិត​ទៅ​ វា​កើត​ឡើង​ដោយ​សារ​តែ​ ការ​រំហួត​ ហើយ​បន្សល់​ទុក​នៅ​ជាតិ​ខនិជ​ ដែល​កក​ ហើយ​មាន​សណ្ឋាន​បែប​នេះ​។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

 

៦. ដើម Eucalyptus ​ដែល​មាន​ពណ៌​ដូច​ឥន្ទធនូ
ដើមឈើ​ប្រភេទ​នេះ​ ដុះ​ឡើង​មាន​ពណ៌​បែប​នេះ​ពី​ធម្មជាតិ ហើយ​ដែល​វា​ស្ថិត​នៅ​អឌ្ឍគោល​ខាង​ជើង​ ។​វា​មាន​ទំហំ​ចាប់​ពីfeet ដល់​ ២០០​feet ហើយ​គេ​ប្រើ​វា​សម្រាប់​ធ្វើ​ក្រដាស​ ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៧. ល្អាង​អំពិលអំពែក​ Waitomo
អ្នក​អាច​ជិះ​ទូក​កម្សាន្ត​នៅ​ក្នុង​ល្អាង​ដ៏​អស្ចារ្យ​នេះ​បាន​ ហើយ​អ្នក​នឹង​អាច​ឃើញ​ ប្រភេទ​អំពិលអំពែក​ដែល​មាន​ឈ្មោះ​ថា​ Arachnocampa luminosa ដែល​អំពិលអំពែក​ប្រភេទ​នេះ​ មាន​តែ​នៅ​ក្នុង​ប្រទេស​ ញូហ្សឺឡែន​ ប៉ុណ្ណោះ។​

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៨. ទឹក​រលក​មាន​ពន្លឺ​
បាតុភូត​ដ៏​អស្ចារ្យ​នេះ​កើត​មាន​នៅ​ San diego, Taiwan និង​កន្លែង​ជា​ច្រើន​ទៀត​ ដែល​វា​កើត​ឡើង​ដោយ​សារ​រលក​សមុទ្រ​បោក​នាំ​នូវ​ពួក​ប្រភេទ​ប្លង់តុង​ដែល​រស់​នៅ​ក្នុង​សមុទ្រ​មក​លើ​គោក​។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

៩.បឹង​ Natron
បឹង​នេះ​មាន​ជាតិ​អំបិល​ខ្លាំង​ ព្រម​ទាំង​កម្រិត​ pH (កម្រិត​អាស៊ីត)​ ខ្ពស់​ ដែល​អាច​ធ្វើ​ឲ្យ​រលួយ​ស្បែក និង​ភ្នែក​របស់​សត្វ​ដែល​មិន​មែន​រស់​នៅ​ទីនោះ​បាន ។ វា​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ ​តង់ហ្សានី ។

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​១០. ទ្វារ​ទៅ​កាន់​ឋាននរក​ (Door to Hell)

វា​ជា​វាល​ឧស្ម័ន​ធម្មជាតិ​មួយ​នៅ​ Derwezeប្រទេស​ Turkemistan ។ វាល​ឧស្ម័ន​នេះ​បញ្ចេញ​ក្លិន​ស្ពាន់ធ័រ​ខ្លាំង​ ។​

រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​

 


  • រឿង​ចម្លែកៗ​ដែល​អ្នក​មិន​ដឹង​ថា​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: