មិន​គួរ​ឲ្យជឿ​ថា​លោក​យាយ​អាយុ​៩៩​ឆ្នាំ ជិត ១០០ ឆ្នាំ​មាន​ផ្ទៃពោះ

កាល​ពី​ពេល​ថ្មី​នេះ​មាន​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​មួយ​បាន​ចុះ​ផ្សាយ​ថា​ លោក​យាយ​ម្នាក់​មាន​ឈ្មោះ​ថា Doris Ayling អាយុ ៩៩ ជិត​ចូល ១០០ ឆ្នាំ​ទៅ​ហើយ ​មាន​ផ្ទៃពោះ។ ខណៈ​ពេល​ដែល​គាត់​បាន​ទទួល​សំបុត្រ​ពី​មន្ទីរពេទ្យ Portsmouth នៃ​ប្រទេស​អង់គ្លេស ដោយ​មន្ទីរ​ពេទ្យ​នោះ​បាន​ផ្ញើរសុំបុត្រ​​ជូន​ដំណឹង​មក​គាត់​ថា គាត់​មាន​ផ្ទៃ​ពោះ។ ដំណឹង​​បាន​ធ្វើ​ឲ្យ​​គាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ហើយ​​នៅ​ក្នុង​​លិខិតនេះ​​បាន​ស្នើសុំ​​គាត់ឲ្យ​យក​ទឹកនោម​របស់​គាត់​ទៅ​ពិនិត្យ​មុន​ពេល​សំរាល។

​លោក​យាយ​បាន​និយាយ​ប្រាប់ថា​គាត់​មាន​កូន​បី​នាក់ទៅ​ហើយ​ ហើយ​កូន​របស់​គាត់​សុទ្ធសឹងតែ​មាន​ប្រាក់​សោធន​និវត្តន៍ ដោយខ្លួនឯង។

ការ​ពិត​ទៅ​គឺ​មន្ទីរពេទ្យ​ Portsmouth បាន​ផ្ញើរ​សំបុត្រ​ខុស​ទៅ​ជូន​គាត់​ ដោយ​សារ​តែ “កំហុស​រដ្ឋបាល” ពិសេស​ជាង​នេះ​ទៅ​ទៀត​សូម្បី​តែ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​គាត់​ក៏​ត្រឹមត្រូវ​ផង​ដែរ។ទង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​យាយ​ខឹង​យ៉ាង​ខ្លាំង​និង​ស្តី​បន្ទោស​ទៅ​កាន់​មន្ទីរពេទ្យ​ថា​មិន​គួរ​ធ្វើ​ការងារ​ខុស​ដូច្នេះ​ទេ។ ទន្ទឹម​នឹង​នោះ​ដែរ មន្ទីរពេទ្យ Portsmouth ក៏​បាន​សុំ​អភ័យទោស​លោក​យាយ Doris ផង​ដែរ​ និង​ក្រុម​គ្រួសារ​របស់​គាត់​។

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 


  • មិន​គួរ​ឲ្យជឿ​ថា​លោក​យាយ​អាយុ​៩៩​ឆ្នាំ ជិត ១០០ ឆ្នាំ​មាន​ផ្ទៃពោះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: