បុរស​វ័យ​ក្មេង​ជនជាតិ​ចិន​​ពីរ​នាក់​មាន​គម្រោង​​លក់​ក្រលៀន​ដើម្បី​ទិញ iPhone 6S

កាល​ពី​មុន​លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​រួច​មក​ហើយ​ពី​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ក្មេង​ប្រុស​ម្នាក់​ដែល​សុខ​ចិត្ត​លក់​ក្រលៀន​ដើម្បី​ទិញ​ iPad ដែល​វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​ក្មេង​ប្រុស​ម្នាក់​នោះ​សុខ​ចិត្ត​លះ​បង់​ក្រលៀន​ដើម្បី​សម្ភារៈ​​អេឡិចត្រូនិក​មួយ។

​ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​បុរស​​វ័យ​ក្មេង​ជន​ជាតិ​ចិន​ពីរ​នាក់​ទៀត​ ដែល​រស់​នៅ​ក្នុង​តំបន់​យ៉ាងចូវ ខេត្ត​ជាំងស៊ូ ប្រទេស​ចិន ​បាន​បង្កើត​រឿង​ភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​​មួយ​ទៀត​ស្រដៀង​នេះ​ដែល​​​​ គឺ​​ពួក​គេ​មាន​គម្រោង​នឹង​លក់​ក្រលៀន​របស់​ខ្លួន​ដើម្បី​យក​លុយ​​ទិញ​ iPhone 6s។

ម្នាក់​ក្នុង​ចំណោម​បុរស​វ័យ​ក្មេង​ទាំង​ពីរ​​ត្រូវ​បាន​គេ​ស្គាល់​ថា​​ឈ្មោះ​ WU ។ ​គាត់​មាន​ការ​ពេញ​ចិត្ត​ និង​ស្រលាញ់​ iPhone 6s យ៉ាង​ខ្លាំង​ ប៉ុន្តែ​ដោយ​សារ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​វា​ ក៏​សម្រេច​ចិត្ត​ថា​នឹង​​លក់​ក្រលៀន​ម្ខាង​​ដើម្បី​យក​ប្រាក់​ទៅ​ទិញ​វា​ តាម​ការ​អូស​ទាញ​របស់​បុរស​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​ជា​​មិត្ត​ភក្តិ​មាន​ឈ្មោះ​ថា Huang។

យោង​តាម​សារព័ត៌មាន China Daily ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​16 ខែ​កញ្ញា​នេះ បាន​ផ្សាយ​​​ថា​ បុរស​ជនជាតិ​ចិន​ពីរ​នាក់​នេះ​ពិត​ជា​បាន​​ព្យាយាម​ ទាក់​ទង​ឈ្មួញ​រក​ស៊ី​​ខុស​ច្បាប់​មួយ​ដើម្បី​លក់​ក្រលៀន​របស់​ពួក​គេ​ ដើម្បី​សម្រេច​ក្ដី​បំណង​ទិញ​ iPhone 6s មក​ប្រើប្រាស់​​​មែន។

យោង​តាម​ប្រភព​ខាង​លើ​ដដែល​បាន​បន្ត​ថា​បុរស​ទាំង​ពីរ​នេះ​បាន​ទាក់ទង​ជាមួយ​នឹង​ឈ្មួញ​កណ្ដាល​ខុស​ច្បាប់​មួយ តាម​អ៊ីនធឺណិត​ ហើយ​ពួក​ឈ្មួញ​បាន​ប្រាប់​ឲ្យ​ពួកគេ​ទាំង​ពីរ​ទៅ​ពិនិត្យ​សុខភាព នៅ​ក្នុង​មន្ទីរ​ពេទ្យ ក្នុង​ទីក្រុង​ណានជីង។ អាច​ចាត់​ទុក​ថា​ជា​សំណាង​ក៏​បាន​សម្រាប់​លោក Wu ព្រោះ​នៅ​ពេល​ដែល​ពួកគេ​ទៅ​ដល់​មន្ទីរ​ពេទ្យ​ខាង​លើ​នេះ កាល​ពី​ថ្ងៃទី១២ កន្លង​ទៅ​ថ្មី​នេះ ​ឈ្មួញ​កណ្ដាល​មិន​បាន​បង្ហាញ​ខ្លួន​តាម​ការ​​សន្យា​គ្នា​ឡើយ។

នៅ​ថ្ងៃ​ដដែល​នោះ​​ដោយ​សារ​តែ​​ខក​ចិត្ត​មិន​បាន​ជួប​នឹង​ឈ្មួញ​​កណ្ដាល​ខុស​ច្បាប់ លោក​ Wu ​បាន​ពិចារណា​ឡើង​វិញ​ពី​ការ​លក់​ក្រលៀន​របស់​គាត់។ ដោយ​គិត​យល់​ច្បាស់​ហើយ​​គាត់​ក៏​​​បាន​ប្រាប់​មិត្ត​របស់​គាត់​ថា​ គាត់​លែង​ចង់​លក់​ក្រលៀន​របស់​គាត់​ទៀត​ហើយ ប៉ុន្តែ​ លោក Huang មិន​ស្ដាប់​នោះ​ទេ​ដោយ គាត់​នូវ​តែ​ចង់​បន្ត​គម្រោង​នោះ​ដដែល​។ បន្ទាប់​មក​​​លោក​អ៊ូ​ក៏​បាន​រាយការណ៍​ករណី​នេះ​ទៅ​ប៉ូលីស ហើយ​លោក Huang ក៏​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ មិន​ដឹង​ថា​គាត់​នឹង​បន្ត​លក់​ក្រលៀន​របស់​គាត់​ឬ​យ៉ាង​ណា​នោះ​ទេ៕​​​​​

ប្រែសម្រួលដោយ ៖ Mr DEE
ប្រភព ៖ China Daily


  • បុរស​វ័យ​ក្មេង​ជនជាតិ​ចិន​​ពីរ​នាក់​មាន​គម្រោង​​លក់​ក្រលៀន​ដើម្បី​ទិញ iPhone 6S已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: