Drogba នៅ​តែ​ខ្លាំង​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​១១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១១​ប្រកួត​​បើ​ទោះ​ជា​វ័យ​ចាស់​បន្តិច​ក្ដី​

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​តោ​ខៀវ​ Chelsea កីឡាករ​ Didier Drogba ដែល​កំពុង​លេង​ក្លឹប​ Motreal Impact នៅ​ក្នុង​ក្រប​ខណ្ឌ​ Major Soccer League នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​បើ​ទោះ​ជា​បច្ចុប្បន្ន​​មាន​វ័យ​៣៧​ឆ្នាំ​ទៅ​ហើយ​ក្ដី​ ។

ដោយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ក្នុង​ការ​ប្រកួត​ដែល​ក្លឹប​ Montreal Impact យក​ឈ្នះ​២​ទល់​នឹង​១​លើ​ក្លឹប​ Toronto FC កីឡាករ​ Didier Drogba អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​២​គ្រាប់​ត្រឹម​តែ​រយៈ​ពេល​២​នាទី​តែ​ប៉ុណ្ណោះ​ ។

ហើយ​អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​តែ​ស្ងើច​សរសើរ​នៅ​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដោយ​សារ​តែ​ក្នុង​ការ​បង្ហាញ​ខ្លួន​១១​ប្រកួត​ចុង​ក្រោយ​ឲ្យ​ក្លឹប​ Motreal Impact រូប​គេ​អាច​ស៊ុត​បញ្ចូល​បាន​១១​គ្រាប់​ ។

សូម​ទស្សនា​វី​ដេអូ​ដែល​ Drogba ​​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប Motreal Impact ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Drogba នៅ​តែ​ខ្លាំង​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​១១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១១​ប្រកួត​​បើ​ទោះ​ជា​វ័យ​ចាស់​បន្តិច​ក្ដី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: