Messi , Neymar នឹង​ត្រូវ​អវត្តមាន​ក្នុង​កម្ម​វិធី​ International Champion Cup

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ពីរ​រូប​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Lionel Messi និង​ Neymar Jr មិន​បាន​រួម​ដំណើរ​ទៅ​ធ្វើ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្នុង​កម្មវិធី​ International Champion Cup នៅ​សហរដ្ឋ​អាមេរិក​ទេ​ ។

មូល​ហេតុ​ដែល​កីឡាករ​ទាំងពីរ​ត្រូវ​អវត្តមាន​ព្រោះ​ពួកគេ​ទើប​តែ​បញ្ចប់​កាតព្វកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​ពួកគេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Copa America ដូចនេះ​ពួកគេ​ត្រូវ​ការ​សម្រាក​ ខណៈ​កីឡាករ​មួយ​ចំនួន​ទៀត​របស់​ Barcelon ដូចជា​ Dani Alves , Cludio Bravo , Javier Maschereno ក៏​ត្រូវ​អវត្តមាន​ដូច​កីឡាករ​ Messi និង Neymar ដែរ​ ។

ការ​ប្រកួត​ដំបូង​ក្លឹប​ Barcelona នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លិប​ LA Galaxy នៅ​ថ្ងៃទី២១​ខែ​កក្កដា​នៅ​ក្នុង​ទីក្រុង​ Pasadena បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Santa Clara ដើម្បី​ប្រកួត​ជាមួយ​ក្លិប​ Manchester Unitd ៕

ប្រភព ៖ 
អត្ថបទ ៖ វិចទ័រ


  • Messi , Neymar នឹង​ត្រូវ​អវត្តមាន​ក្នុង​កម្ម​វិធី​ International Champion Cup已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: