ប្រព័ន្ធប្រតិបត្តិការ iOS 9.0.1 បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួសជុលកំហុសនៅក្នុង iOS 9

មួយសប្តាហ៍កន្លងទៅនេះក្រុមហ៊ុន Apple បាន​បញ្ចេញ​ប្រព័ន្ធប្រតិបត្តិការ iOS 9 ថ្មី​របស់​ខ្លួន​ដាក់​ឲ្យ​តំណើរ​ការ​ទូទាំង​ពិភព​លោក​។ ជាការ​ពិត​ណាស់​ពេល​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.0.1 បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​កែ​ប្រែ​កំហុស​ខ្លះៗរបស់់​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់ iOS 9 របស់​ខ្លួន។

នេះ​ជា​ការ​រំពឹង​ទុក​របស់​អ្នក​ប្រើ​ប្រាស់ iOS 9​ ដែល​រំពឹង​ថា នឹ​ង​មាន​កំណែ​ទម្រង់​ថ្មី​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​។ បន្ថែម​ពីលើ​នោះ​​​កំណែរ​ទម្រង់​ថ្មី​នេះក៏​បាន​ជួយ​ផ្លាស់​ប្តូរ​​បញ្ហា​ក្នុង​កំឡុង​ពេល​ចាក់ video​​ និង​​មើល​រូបភាព​ក្នុង siri ផង​ដែរ។

ពេល​នេះ​ឈប់​និយាយ​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 ទៀត​ទៅ​ព្រោះ​វា​ត្រូវ​បាន​កែប្រែ​ដោយ​កំណែរ​ទម្រង់​ថ្មី​រួចរាល់​ហើយ​។ សង្ឃឹម​ថា​ក្រុម​ហ៊ុន Apple  នឹង​ចេញកំណែរ​ទម្រង់​ថ្មី​នេះ​ ឲ្យ​អ្នក​ប្រើ iOS 9 ធ្វើ​ការ​តម្លើង​ឆាប់ៗ​នេះ​។

ប្រែសម្រួលដោយ៖ OUENG MENGSAE

ប្រែសម្រួលពី៖


  • ប្រព័ន្ធប្រតិបត្តិការ iOS 9.0.1 បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួសជុលកំហុសនៅក្នុង iOS 9已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: