ខ្សែ​បម្រើ​ក្លឹប​ Juventus កីឡាករ​ Khedira នឹង​ត្រូវ​អវត្តមាន​រយៈ​ពេល​២​ខែ

ក្លឹប​ Juventus បាន​ប្រកាស​ថា​ខ្សែ​បម្រើ​កណ្តាល​របស់​ខ្លួន​កីឡាករ​ Sami Khedira នឹង​ត្រូវ​សម្រាក​ពី​ការ​ប្រកួត​រយៈ​ពេល​២ខែ​ដោយ​សារ​មាន​របួស​សាច់​ដុំ​ភ្លៅ​ ។

ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​ដែល​ចាក​ចេញ​ពី​ក្លឹប​ Real Madrid មក​កាន់​ក្លឹប​ Juventus រូប​នេះ​បាន​រង​របួស​អំឡុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​មួយ​នេះ​ពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​ Merseille ដោយ​រូប​គេ​បាន​ចូល​លេង​បាន​ត្រឹម​តែ​២៥​នាទី​ក៏​មាន​របួស​ហើយ​ត្រូវ​ប្ដូរ​ចេញ​តែ​ម្ដង​ ។

យោង​តាម​ website ​ផ្ទាល់​ខ្លួន​របស់​ក្លឹប​ Juventus បាន​បញ្ជាក់​ថា​ « ក្រោយ​ការ​ពិនិត្យ​ពី​វេជ្ជ​បណ្ឌិត​ឃើញ​ថា​ Sami Khedira បាន​រង​សរសៃ​ពួរ​និង​រង​របួស​សាច់​ដុំ​ភ្លៅ​ដូចនេះ​រូប​គេ​ត្រូវ​ការ​សម្រាក​រយៈ​ពេល​២​ខែ​ដើម្បី​ព្យាបាល​របួស​ឲ្យ​ជា​សះស្បើយ​ » ។

វា​ជា​សំណាង​មិន​ល្អ​សម្រាប់​កីឡាករ​ Khedira ដោយ​រូបគេ​រំពឹង​ថា​នឹង​មាន​ឱកាស​លេង​ជា​ជម្រើស​នៅ​ក្លឹប Juventus បន្ទាប់​ពី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ Real Madrid តែ​ពេល​រូប​គេ​បែរ​ជា​មាន​របួស​ទៅវិញ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​បម្រើ​ក្លឹប​ Juventus កីឡាករ​ Khedira នឹង​ត្រូវ​អវត្តមាន​រយៈ​ពេល​២​ខែ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: