​របៀប​ធ្វើ​ដំឡូងបារាំង​ហឺរ​

​របៀប​ធ្វើ​ដំឡូងបារាំង​ហឺរ​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ញ៉ាំ​ដំឡូងបារាំង​ចៀន​ដែល​មាន​លក់​នៅ​តាម​ហាង​រួចមកហើយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ពិសារ​ដំឡូងបារាំង​ចៀន​ដែល​មាន​រសជាតិ​ហិ​រហើយឬ​នៅ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​នៃ​ការធ្វើ​ដំឡូងបារាំង​ប្រភេទ​នេះ​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ខ្លះ​ទៅ​?
​គ្រឿងផ្សំ ៖ ដំឡូងបារាំង​ចំនួន​ពី​៦​ទៅ​៧​ផ្លែ ស្លឹក​ខ្ទឹម​បរិមាណ​ល្មម ខ្ទឹមស​បរិមាណ​ល្មម​។​

​របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​ត្រូវតែ​យក​ដំឡូងបារាំង​ទៅ​លាង​ឲ្យ​ស្អាត ដោយ​លាង​ទាំង​សំបក​មិន​ត្រូវ​ឲ្យ​ជាប់ដី​ឡើយ បន្ទាប់មក​យក​អំបិល​មក​ប្រលាក់​ពី​ក្រៅ ទើប​យក​វា​ទៅ​ចំហុយ​។​

2.​    ​នៅពេល​ដែល​វា​ឆ្អិន​រួច អ្នក​អាច​ចិត​វា​ដូច​រូប រួច​កម្តៅ​ខ្ទះ​ឲ្យ​ក្តៅ ដោយ​ដាក់​ប្រេង​បន្តិច​ចូល​ទៅ​ចៀន​ដំឡូងបារាំង​នោះ​ដ៏​វា​មាន​លក្ខណៈ​ជ្រួញ ហើយ​ក្រហម ដោយ​ត្រឡប់​ទាំង​សងខាង​ចុះ​ឡើង​។​

3.​    ​នៅក្រោយពេល​ដែល​វា​ក្រហម​រួច អ្នក​អាច​ដាក់​ខ្ទឹមស​ដែល​អ្នក​ចិញ្ច្រា​ម​រួច និង​ម្សៅ​ម្ទេស​ក្រហម​ចូល​ចំនួន​មួយ​ស្លាបព្រា​ចូលទៅ​ក្នុង​ដំឡូង​នោះ ហើយ​ត្រឡប់​វា​ចុះ​ឡើង ដោយ​ពេល​ដែល​ខ្ទឹម​នោះ​មាន​ក្លិន​ឈ្ងុយ ទើប​អ្នក​ដាក់​ស្លឹក​ខ្ទឹម​ចូល​ជា​ការ​ស្រេច​៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។