ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ ឆេះ​រថយន្ត​ហ្មត់​សល់​តែ​ដែក

ខេត្តកំពត ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស មួយ​គ្រឿង ដែល​ប្រជាពលរដ្ឋ​ដឹង​ថា ជា​រថយន្ត​អ្នក​ដើរ​ទិញ​ស្វាយ​ តាម​ចំការ​។ ដោយសារ​តែ​អ្នកបើកបរ​ងងុយដេក​ពេក ក៏​ងោក​មួយភាំង បណ្តាល​ឲ្យ​រថយន្ត​កំពុង​តែ​មាន​ល្បឿន​លឿន​ផង​នោះ រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ ដែល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង ទើប​បណ្តាល​ឲ្យ​ ឆេះ​ទ្រលោម​រកតែ​អ្នក​ជួយ​អន្តរាគមន៍​ ពន្លត់​ក៏​មិន​ទាន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ផ្លូវ​កោង​ខាងលិច​រោង​ លោកយាយ​ម៉ៅ​ភ្នំ​ទ្វា ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​។

លោក​អនុសេនីយ៍ទោ ភោគ វឿ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្អាង​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​បណ្តាល​ ឲ្យ​រថយន្ត​ខាងលើ​ជួប​ឧប្បត្តិហេតុ បើ​តាម​សម្ដី​របស់​ប្រពន្ធ​អ្នកបើកប រ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ចេញដំណើរ​មក​ពី​ ផ្ទះ​នៅ​ស្រុក​កំពង់ត្រាច វេលា​យប់​ទើប​ប្តី​គាត់​មានការ​ងងុយដេក លុះ​មក​ដល់​ចំណុច​កើតហេតុ​គាត់​ងោក​មួយ ភាំង​ត្រង់​ចំណុច​ផ្លូវ​កោង​ផង​នោះ ក៏​ធ្វើ​ឱ្យ​ឲ្យ​រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ដែល​នៅ​ក្បែរផ្លូវ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​តែ​ម្តង​ទៅ​។ ហើយ​ការ​គ្រោះថ្នាក់​នេះ មិន​បណ្តាល​ឲ្យ​ អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ គឺ​ខូចខាត​តែ​រថយន្ត ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​។

លោកនាយ​ប៉ុស្តិ៍​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ខាងលើ​សា​ម៉ី​ខ្លួន​ខាង​ម្ចាស់​រថយន្ត​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ របស់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ពិបាក​ធ្វើការ​ទេ នេះ​គឺជា​ការ​ធ្វេសប្រហែស​ខ្លួនឯង ទើប​ជួប​ហេតុការណ៍​យ៉ាង​ដូច្នេះ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា មិន​គោរព​ច្បាប់​​ចរាចរណ៍ ​ជា​​ពិសេស​បងប្អូន​​ជាអ្នក​បើក​​រថយ​ន្ត​​ដឹក​អ្នក​ដំណើរ​ ​ត្រូវ​តែ​​មាន​​ការ​ប្រុង​​ប្រ​យ័ត្ន​ឱ្យបាន​​​ខ្ពស់​​បំផុត ពីព្រោះ​អាយុជីវិត​អ្នក​​ជិះ​​រាប់​សិប​នាក់​បាន​ផ្ញើ​​ទៅ​លើ​​អ្នកបើកបរ​តែ​ម្នាក់​គត់ ​ដូច្នេះ​​ កុំ​យក​ជីវិត​គេ​ទៅ​លេងសើចឱ្យ​​សោះ​ គឺ​ត្រូវ​គោរពច្បាប់​ចរាចរណ៍​ជាចម្បង ​។

ជាក់ស្តែង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​កើតឡើង​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ​(កំពត-​ព្រះ​ស៊ី​ហ​នុ) ​ត្រង់​ចំណុច​​ភូមិ​ទទឹ​ងថ្ងៃ ឃុំ​​បឹង​​ទូក ស្រុក​​ទឹកឈូ កាលពី​វេលា​ម៉ោង​០២រសៀល​​ថ្ងៃ​ទី​០៦ ឧសភា​ ២០១៦ ដែល​បង្ក​ឡើង​​ដោយ​រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង​ចំនួន​២​គ្រឿង​ បើក​​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​​គ្នា​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​​ ក្រោយម​ក​​បណ្តាល​ឱ្យ​​ឆ្លងចរន្ត​ភ្លើង​​ឆេះ​យ៉ាង​ស​ន្ធោស​ន្ធៅ​ខូច​ខាត​អស់​​រថយន្ត​ទាំង២​គ្រឿង​ ​។

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​​ខាងលើនេះ​ ​ត្រូវ​បាន​នគរបាល​ចរាចរ​ការិយាល័យ​ផ្លូវគោក​​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​​ដឹងថា ​ក្នុង​​ពេល​​​កើត​ហេតុ ​មេឃ​​កំពុង​មាន​​ភ្លៀង​ធ្លាក់ និងមាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​​ដឹក​អ្នកដំណើរ​២​គ្រឿង ដោយ​មួយ​គ្រឿង​ ពណ៌​លឿង​ គ្មាន​ស្លាក​លេខ​ ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត តែ​ពុំ​ដឹង​ថា​ មាន​ផ្ទុក​អ្នកដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ ។

រីឯ​មួយ​គ្រឿង​ទៀត ​ពណ៌​ទឹកប្រាក់​ពាក់​​ស្លាក​លេខ​ព្រះ​សី​ហ​នុ​2A-5361 មាន​​ផ្ទុក​អ្នកដំណើរ​ចំនួន​៩​នាក់​ ទាំង​អ្នកបើកបរ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង បាន​រេ​ចង្កូតម​ក​បុក​ខាងស្តាំ​រថយន្ត​ពណ៌​ទឹកប្រាក់​​ពេញទំហឹង ​បណ្តាល​ឱ្យ​​បែក​ផ្កាភ្លើង​ ។ មួយសន្ទុះ​ក្រោយមក​​ ក៏ចេញជា​អណ្តាតភ្លើង​ឆេះ​​តែ​ម្តង រីឯ​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​​៩​នាក់​បាន​រង​របួស​ស្រាល​៥​នាក់ (ស្រី​១នាក់​) ។

សមត្ថកិច្ច​ឱ្យ​​ដឹង​ទៀតថា ដំបូង​ឆេះ​តែ​រថយន្ត​១គ្រឿង​ទេ តែដោយសារ​​រថយន្ត​ទាំង២​ ក្រោយ​ពី​ជួប​ហេតុ​ការណ៍​​នៅ​មិន​ឃ្លាត​ពី​គ្នា​ប៉ុន្មាន​នោះ ​ទើប​ឆេះ​ទាំង​ពីរ​គ្រឿង​តែ​ម្ត​ង​ ។

ទោះបី​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទៅ​ជួយ​អន្តរាគមន៍ពន្លត់ ​ក៏​​មិន​ទាន់​ផង​ ត្រូវ​ឆេះ​អស់ស្ទើរ​​ទាំង​២​គ្រឿង​ ។ ចំណែក​​ជន​រង​គ្រោះ ​និង​ឈ្មោះ​ម្ចាស់​រថយន្ត​សមត្ថកិច្ច​មិន​ទាន់​បាន​ដកស្រង់​​ទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ ឆេះ​រថយន្ត​ហ្មត់​សល់​តែ​ដែក

ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ ឆេះ​រថយន្ត​ហ្មត់​សល់​តែ​ដែក

ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ ឆេះ​រថយន្ត​ហ្មត់​សល់​តែ​ដែក

ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ ឆេះ​រថយន្ត​ហ្មត់​សល់​តែ​ដែក