ចាំ​មើល​ទាំង​អស់​គ្នា​កីឡាករ​ចំណូល​ថ្មី​ទាំង​១០​ក្នុង​ក្របខ័ណ្ឌ​ Premier League ធ្វើ​បាន​ល្អ​ប៉ុនណា​នៅ​ថ្ងៃ​បើក​ឆាក​នេះ

តាំង​ពី​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បាន​បើក​កាល​ពី​ដើម​ខែ​កក្កដា​មាន​ក្លឹប​ជា​ច្រើន​បាន​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ដែល​មាន​សមត្ថភាព​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ដោយ​ឡែក​នៅ​ក្នុង​ក្របខ័ណ្ឌ​ English Premier League មាន​កីឡាករ​ចំណូល​ថ្មី​ចំនួន​១០​រូប​ដែល​ជាទី​ចាប់​អារម្មណ៍​មក​ពី​ក្របខ័ណ្ឌ​ផ្សេង​ដូចជា​ Bundesliga , Eredivision , នឹង​ Lique 1 ជា​ដើម​ ។

ដែល​កីឡាករ​ទាំង​នោះ​មាន​ ៖

1 . Mephis Depay

Manchester United ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ក្លឹប​ PSV ។ កីឡាករ​រូប​នេះ​គឺ​ជា​កីឡាករ​ដែល​គ្រូ​បង្វឹក​នាំ​ចូល​មុន​គេ​នៅ​រដូវ​កាល​ ដោយ​សារ​នៅ​រដូវ​កាល​មុន​ជាមួយ​ PSV កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់​ និង Assist បាន​ចំនួន​៥ ។

2 . Roberto Firmino

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​ Hoffenhiem នៃ​ក្របខ័ណ្ឌ​ Bundesliga មក​ចូលរួម​ជាមួយ​ Liverpool ។​ កីឡាករ​រូប​នេះ​អាច​ចាត់​ថា​ជា​តួ​អង្គ​សំខាន់​សម្រាប់​ Liverpool ដើម្បី​ជំនួស​កន្លែង​របស់​កីឡាករ​ Daniel Sturridge ដែល​កំពុង​មាន​របួស​ ។ ក្នុង​អាជីព​ជាមួយ​ Hoffenheim កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​៤៧​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥១​ប្រកួត​ ។

3. Jordan Amavi

ខ្សែ​ការពារ​ឆ្វេង​កំពូល​រូប​នេះ​ក្លឹប​ Aston Villa ទិញ​ពី​ក្លឹប​ Nice របស់​ប្រទេស​បារាំង​ ។ កាល​ពី​រដូវ​កាល​មុន​ខ្សែ​ការពារ​រូប​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែន ដោយ​រូប​បាន​កាត់​យក​បាល់​ពី​គូ​ប្រជែង​បាន​សម្រេច​រហូត​ដល់​១៦៣​ដង​ដែល​ច្រើន​ជាង​គេ​កីឡាករ​ផ្សេងៗ​ក្នុង​ក្របខ័ណ្ឌ​កំពូល​ទាំង​៥ ។

4 . Dirmitriv Payet

ក្លឹប​ West Ham ទិញ​ខ្សែ​បម្រើ​រូប​នេះ​ពី​ក្លឹប​ Mersielle របស់​ប្រទេស​បារាំង​ ។ កាល​ពី​រដូវ​កាល​កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​នឹង assists ចំនួន​១៧​ដង​ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​ប្រកួត​ ។

5 . Georginio Wijnaldum

ក្លឹប​ Newcastle United បាន​នាំ​យក​កីឡាករ​រូប​នេះ​ពី​ក្លឹប​ PSV ។​ កាល​ពី​រដូវ​កាល​កីឡាករ​រូប​នេះ​បាន​ជាប់​ជា​ Footballer of the Year នៅ​ក្នុង​ក្របខ័ណ្ឌ​ Eredivision របស់​ប្រទេស​ហូឡង់​ ដោយ​រូប​គេ​ស៊ុត​បញ្ចូល​ទី​ចំនួន​១៤​គ្រាប់​នឹង​ assist ចំនួន៣​ដង ។

6 . Chancel Mbemba

ក្លឹប​ Newcastle United ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Anderlect ។ ខណៈ​ដែល​ក្លឹប​រំពឹង​ថា​កីឡាករ​ដែល​មាន​វ័យ​២២​ឆ្នាំ​រូប​នេះ​អាច​ជួយ​ក្លឹប​ឲ្យ​បាន​ប្រសើរ​ ។

7. Bastian Scweintiger

អតីត​អ្នក​លេង​នៅ​ក្លឹប​ Bayern Munich បាន​ផ្លាស់​មក​ទឹក​ដី​ Old Traford របស់​ Man Utd ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ថ្មី​ ។ ខណៈ​ក្លឹប​ Man Utd រំពឹង​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​នឹង​អាច​ជួយ​ក្រុម​ឲ្យ​បាន​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ​ ។

8 . Idrissa Gueye

ក្លឹប Aston Villa ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Lille ដើម្បី​ជំនួស​កន្លែង​របស់​កីឡាករ​ Fabian Delph ដែល​ផ្លាស់​ទៅ​កាន់​ក្លឹប​ Man City ។

9 . Yohan Cabaye

ខ្សែ​បម្រើ​រូប​នេះ​បាន​ចាក​ចេញ​ពី​ក្លឹប​ PSG របស់​ប្រទេស​បារាំង​មក​ចូល​រួម​ជាមួយ​ Crystal Palace ។
កីឡាករ​រូប​នេះ​បាន​ធ្លាក់​ទម្រង់​លេង​ជា​ខ្លាំង​នៅ​ PSG ដោយ​សារ​តែ​រូប​គេ​មិនសូវ​បាន​លេង​ទៀង​ទាត់​ឡើយ​ ខណៈ​រូប​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​នៅ​ Crystal Palace ។

10 . Jordie Clasie

ខ្សែ​បម្រើ​ការពារ​រូប​នេះ​ត្រូវ​បាន​ក្លឹប​ Southampton ទិញ​ពី​ Feyenoord ។ កីឡាករ​រូប​នេះ​នឹង​ជំនួស​ដំណែង​កីឡាករ​ Morgan Schneiderlin ដែល​ផ្លាស់​ទៅ​ Man Utd ៕

តើ​ប្រិយ​មិត្ត​យល់​ថា​កីឡាករ​ណា​ខ្លះ​អាច​ធ្វើ​បាន​ល្អ​សម្រាប់​ថ្ងៃ​បើក​ឆាក​​នេះ ?

ប្រភព ៖ .
ប្រែសម្រួល​ ៖ វិចទ័រ


  • ចាំ​មើល​ទាំង​អស់​គ្នា​កីឡាករ​ចំណូល​ថ្មី​ទាំង​១០​ក្នុង​ក្របខ័ណ្ឌ​ Premier League ធ្វើ​បាន​ល្អ​ប៉ុនណា​នៅ​ថ្ងៃ​បើក​ឆាក​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: