តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ



បាត់ដំបង ​៖​ ឃាតក ដែល​បាន​បាញ់សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួនឯង ជា​ជនជាតិ​ខ្មែរ កាលពី​ព្រលប់​ម្សិលមិញ​នោះ​ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ឃាត់ខ្លួន​បាន​ហើយ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦​ ហើយ​ពេល​នេះ​កំពុង​នាំ​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​នេះ​ឡើងវិញ។

ជន​សង្ស័យ​ ជា​ឃាតក​ មានឈ្មោះ​យុតឆៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ជាមួយ​ម្ដាយចិញ្ចឹម ជា​ជនរងគ្រោះ​ក្នុង​ភូមិ​ណង​រឿ ឃុំ​ណង​ណាំ​សៃ ស្រុក​វ​ឌ្ឍ​នា​នគរ ខេត្ត​ស្រះកែវ។

ជនសង្ស័យ​បាន​សារភាពថា រូបគេ​បាន​ទ្រាំ​រស់នៅ​ជាមួយ​ស្ត្រី​រងគ្រោះ​នេះ​ជា​យូរ​មក​ហើយ ដោយសារតែ​ស្ត្រី​ជា​ម្ដាយចិញ្ចឹម​នេះ​តែងតែ​ស្ដីបន្ទោស​លើ​រូបគេ​ឥត​ឈប់ឈរ។ ដោយ​ការ​ទ្រាំ​មិនបាន​នៅ​ថ្ងៃ​កើតហេតុ ខ្លួន​ក៏​សម្រេច​បាញ់សម្លាប់​ម្ដាយ​ខ្លួនឯង​ចំនួន​៨​គ្រាប់​ចំ​ដោះ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង។

គួរ​បញ្ជាក់​ថា ​កាល​ពី​​​វេលា​ម៉ោង​៧​និង​១៦​នាទី ​ព្រលប់​ថ្ងៃ​ទី៧ ​ខែ​ឧសភា​​ ឆ្នាំ​២០១៦​ ​មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើត​ឡើង ដោយ​ឃាតក​បាន​​បាញ់​ប្រហារ​ ​ទៅ​លើ​​ស្ត្រី​រងគ្រោះ​​​​ឈ្មោះ​ ណាប់ មេន ​ អាយុ​៤០​ឆ្នាំ ​ជា​ជន​ជាតិខ្មែរ​ (​មាន​ស្វាមី​ជា​ជនជាតិ​ថៃ​ជា​យូរ​មក​ហើយ) ​​បច្ចុប្បន្ន​រស់នៅ​ភូមិ​ណង​រឿ ឃុំ​ណង​ណាំ​សៃ ​ស្រុក​វ​ឌ្ឍ​នា​នគរ​ ខេត្ត​ស្រះកែវ ខណៈ​នាង​កំពុង​អង្គុយ​ញុំា​បាយ​នៅ​ខាងមុខ​ផ្ទះ​របស់​ខ្លួន​ម្នាក់ឯង​យ៉ាង​ស្ងៀមស្ងាត់។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​ថៃ ​បាន​ចុះ​ទៅ​ពិនិត្យ​នៅលើ​ខ្លួនប្រាណ​របស់​ជនរងគ្រោះ​ ឃើញ​មាន​រន្ធ​គ្រាប់កាំភ្លើង​ចំនួន​៨​គ្រាប់ ដែល​ជនសង្ស័យ​បាន​បាញ់​ចំ​ដោះ​ខាងឆ្វេង​ទាំងអស់ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ឃាតក​​អាច​ធ្វើ​ការ​បាញ់​យ៉ាង​កៀក​បំផុត​ទៅលើ​ជនរងគ្រោះ​ ទើប​ក្បាល​គ្រាប់​បាន​ចំ​គោលដៅ​យ៉ាង​ល្អ​បំផុត៕

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ

តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ តម្រួត​ថៃ​នាំ​ឃាតក ដែល​សម្លាប់​ម្ដាយចិញ្ចឹម​ខ្លួន​ឯង ​ជា​ជនជាតិ​ខ្មែរ​ ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ