ព្រះសង្ឃវ័យជិតកណ្តាល១អង្គ ចងកសម្លាប់ខ្លួន សង្ស័យជម្ងឺព្យាបាលយាយី  

បន្ទាយមានជ័យ:

ព្រះអង្គ១អង្គ សង្ស័យតូចចិត្ត មានជម្ងឺប្រចាំព្រះកាយ ព្យាបាលមិនជា បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន កាលពីវេលា រំលងអាធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី៧ខែឧសភាឆ្នាំ២០១៦នេះ នៅចំណុចវត្តត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
  ព្រះសង្ឃមានព្រះនាម ឈីន ខុប អាយុ២៦ព្រះវស្សា រស់នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានចង.កនិងខ្សែគោ ពណ៌ខៀវ លើដើមអំពិល ខាងជើងព្រះវិហារ ចំងាយប្រហែល ៥០ម៉ែត្រ ។
   លោក ណាំ សាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍បុស្បូវ បានប្រាប់ឲ្យដឹងថា :"ព្រះសង្ឃអង្គនេះនៅវ័យក្មេងតែមានជម្ងឺប្រចាំព្រះកាយព្យាបាលមិនជា ក៏សង្ស័យឈានដល់ការចង.កសម្លាប់ខ្លួន ដើម្បីបញ្ចប់ទុក្ខកង្វល់"។
   លោកនាយប៉ុស្តិ៍បន្តថា ក្រោយសុគត គេរកឃើញសំបុត្រមួយរបស់ព្រះសង្ឃអង្គនេះ ទុកក្នុងសៀវភៅនៅក្នុងបន្ទប់ដែលមានខ្លឹមសារថា «កូនសូមលាអ្នកមានគុណហើយ ពីព្រោះកូនពិបាកក្នុងខ្លួនពេក» ៕