ស៊ើបអង្កេត: ករណីបុរសម្នាក់រងរបួស ក្នុងព្រឹត្តិការណ៍បាញ់បោះសេរី មុខក្លឹបឌីស្កូថាច់ដោន (DiscoTouchDown) នៅកណ្តាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ:

សមត្ថកិច្ចកងរាជអាវុធហត្ថនិងនគរបាលត្រូវបានគេបញ្ជូនទីទៃពីគ្នាទាំងចំហទាំងសំងាត់ទៅស៊ើបអង្កេតករណីបាញ់បោះសេរីបង្ករបួសបុរសម្នាក់នៅមុខកក្លឹបឌីស្កូថាច់ដោនក្នុងចំនុចកាស៊ីណូផ្កាយប្រាំភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
  ឧបទ្ទហេតុនោះកើតឡើងកាលពីវេលាម៉ោង៣រំលងអាធ្រាត្រចូលទៀបភ្លឺថ្ងៃទី៨ខែឧសភាឆ្នាំ២០១៦។​
     មន្ត្រីអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់សារព៍ត័មានថ្ងៃទី៨ឧសភាថា:ការផ្ទុះអាវុធបាញ់បោះសេរីនោះអាចមានជនទំនើងចំនួនពីរនាក់១-គឺឈ្មោះ ជារហស្សនាមថា"អាខ្មោចឆៅ"ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅមិនពិតប្រាកដ និង២- ឈ្មោះ អា គារ ភេទប្រុស អាយុ២១ឆ្នាំរស់នៅមណ្ឌល៣ ភូមិប្រជាធម្មខាងលិចសង្កាត់ផ្សារកណ្តាល-ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
   សមត្ថកិច្ចបន្តថា:ជនទំនើងទាំង២នាក់មានកាំភ្លើងខ្លីមួយដើមបានតាមមកបាញ់បោះសេរីលើយុវជនរងគ្រោះម្នាក់ឈ្មោះ​ កែវ សីហា អាយុ ២៥ឆ្នាំរស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត​។
    ជនទំនើងនិងជនរងគ្រោះ សមត្ថកិច្ចនិយាយថាជា:ពួកជាគូទំនាស់និងមានគំនុំនឹងគ្នា។ក្នុងហេតុការណ៍នោះជនល្មើសបាញ់ជនរងគ្រោះចំ១គ្រាប់ដោយធ្លុះខ្នងជើងម្ខាង។
ក្រោយការបាញ់បោះនោះ ជនទំនើងទាំងពីរនាក់នេះបានគេចខ្លួន។
      សមត្ថកិច្ចពិនិត្យនៅកន្លែងកើតហេតុ ក៏បានរកឃើញស្រោមកាំភ្លើងខ្លីមួយនិងគ្រាប់ការ៥៤ដែលបាញ់មិនផ្ទុះចំនួន១គ្រាប់និងសំបកគ្រាប់មួយ។​
    សមត្ថកិច្ចអ.ហថា បានកំណត់មុខសញ្ញាជនបង្កហើយ​ បាននឹងកំពុងស្វែងរកចាប់ខ្លួន។
    រីឯនគរបាលវិញ មន្ត្រីម្នាក់និយាយថា:"មិនទាន់កំណត់មុខសញ្ញាបានអីទេ។តែតាមស្នាដៃនគរបាលអាចចាប់បានមុនអ.ហ"៕