សូម្បី​ព្រះសង្ឃ​ក៏​រំភើប និង គាំទ្រ​លោក​ ព្រាប សុវត្ថិ

6 Videos

មិនត្រឹមតែប្រជាជនសាមញ្ញទេដែលចាប់អារម្មណ៍ និង គាំទ្រដល់កំពូលតារាចម្រៀងប្រចាំ ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ សូម្បីតែព្រះសង្ឃក៏មិនអាចទប់ព្រះទ័យបានដែរដោយសារតែមើល ឃើញចំណុចល្អរបស់លោកហើយចាត់ទុកជា Idol ក្នុងដួងចិត្តទៀតផង ។

តារាចម្រៀងសម្តីផ្អែម លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ទទួលបានការគាំទ្រយ៉ាងច្រើនស្ទើរពេញប្រទេសបានបង្ហាញសកម្មភាពដ៏ល្អសក្តិសមជាពុទ្ធសាសនិក ជនម្នាក់ក្នុងការគោរពប្រណិបត្តិចំពោះព្រះសង្ឃហើយត្រូវបានព្រះសង្ឃមួយអង្គមានការពេញចិត្តចំពោះទង្វើរបស់លោកក៏ធ្វើការបង្ហោះនូវរូបភាព និង សារក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកទៀតផង ។

សូម្បី​ព្រះសង្ឃ​ក៏​រំភើប និង គាំទ្រ​លោក​ ព្រាប សុវត្ថិ

គណនីហ្វេសប៊ុក របស់ព្រះសង្ឃមួយអង្គមានព្រះនាមថា Sanh Chan បានបង្ហោះរូបថតបីសន្លឹក និង ភ្ជាប់សារយ៉ាងមានអត្ថន័យថា “បង ព្រាប សុវត្ថិ ជាតារាគំរូមិនប្រកាន់ខ្លួនទោះ ល្បីយ៉ាងណាក៏ មិន មានអំនួតដែរ គោរពស្រលាញ់មនុស្សទូទៅ ។ គាត់ជាអាយដលក្នុងដូងចិត្ត My idol” ។

ក្នុងរូបភាពបានបង្ហាញឲ្យឃើញថាលោក ព្រាប សុវត្ថិ បានជួបជាមួយព្រះសង្ឃមួយអង្គ ហើយ លោកបានលើកដៃសំពះ និង ដោះស្បែកជើង នេះសអោយឃើញទង្វើដ៏ល្អឥតខ្ចោះរបស់លោក ព្រាប សុវត្ថិ ដែលគោរពព្រះសង្ឃ ។ ពិតជាសមនឹងឈ្មោះជាកំពូលតារាចម្រៀងមែន សូម្បីតែព្រះសង្ឃក៏ទុកលោក ព្រាប សុវត្ថិ ជា តារា Idol ក្នុងដួងចិត្តដែរ ។

សូម្បី​ព្រះសង្ឃ​ក៏​រំភើប និង គាំទ្រ​លោក​ ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ ជាតារាចម្រៀងមួយដួងដែលមិនមានរឿងអាស្រូវដូចតារាផ្សេងៗហើយមាន អាកប្បកិរិយាថ្លៃថ្នូរសម្តីផ្អែមល្ហែម ថ្នាក់ថ្នម ជាពិសេសទៅទៀតនោះលោក ព្រាប សុវត្ថិ ស្រឡាញ់ក្រុម គ្រួសាររបស់រូបលោកជាខ្លាំង និង បង្ហាញមុខប្រពន្ធកូនជាសាធារណៈដោយមិនខ្លាចបាត់ភាពល្បីល្បាញរបស់រូបលោកឡើយ ៕ ដេវីត