Luca Toni ខ្សែប្រយុទ្ធ​ក្លិប​Verona​ប្រកាស​ចូល​និវត្តន៍​ក្រោយ​ចប់​រដូវ​កាល​2015-2016

Luca Toni ខ្សែប្រយុទ្ធ​ជនជាតិ​អីុ​តា​លី​របស់​ក្លិប​Verona​ដែល​ពេល​នេះ ស្ថិត​នៅ​បាត​តារាង​ក្របខ័ណ្ឌ​Calcio Serie A ​អីុ​តា​លី​ប្រកាស​ថា រូបគេ​នឹង​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ក្នុង​រដូវ​កាល​នេះ​បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជាមួយ​ក្លិប​Juventus​កាលពី​យប់​ថ្ងៃ​ទី​៨ ឧសភា កន្លង​មក ។

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អុ​ី​តា​លី​អាយុ​៣៨​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប​Modena នៅ​ឆ្នាំ​១៩៩៤ ក្រោយមក​មានឈ្មោះ​ល្បី​ពេល​លេង​ឱ្យ​ក្លិប​Bayern munich, Roma, Genoa, Juventus និង​ក្លិប​Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត ។ លុះ​ក្រោយមក​ក៏​វិល​មក​លេង​ឱ្យ​Fiorentina វិញ​នៅ​ឆ្នាំ​២០១២ និង​Verona​នៅ​ឆ្នាំ​២០១៣ ៕