បរិច្ចាគ​ឈាម​អាច​បន្ថយ​ហា​នី​ភ័យ​ពី​ជំងឺ​គាំងបេះដូង

យើង​ពិតជា​បានដឹង​យ៉ាង​ច្បាស់​ហើយ​ថា ការ​បរិច្ចាគ​ឈាម​ជា​អំពើ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​បំ​ផុ​ុ​ត​ដែល​អាច​ជួយ​ សង្គ្រោះ​ដល់​ជីវិត​អ្នក​ត្រូវការ​វា​ជា​ចាំបាច់ ។ ប៉ុន្តែ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ ​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​បរិច្ចាគ​ឈាម​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ។

យោង​តាម​ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ព្រឹត្តិបត្រ​សមាគម​វេជ្ជសាស្ត្រ​អា​មេ ​រិ​ក​ដែល​បាន​ពិសោធ​បុរស​ជាតិ​ហ្វាំ​ង​ឡង់​២.៦៨២​នាក់ វ័យ​ពី​៤៣​ឆ្នាំទៅ​៦១​ឆ្នាំ បង្ហាញ​ថា អ្នក​ដែល​បរិច្ចាគ​ឈាម​រៀង​រាល់​៦​ខែ​ម្តង​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ ការ​កើត​មាន​ជំងឺ​គាំង​បេះ​បូ​ង​បាន​ដល់​៨៨% ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​បរិច្ចាគ ។ រៀង​រាល់​ការ​បរិច្ចាគ​ឈាម​ចំណុះ​1Pint ឬ​៤៧៣,១៧​មី​ល្លី​លី​ត្រ គឺ​អាច​ដុត​បំផ្លាញ កាឡូរី​បាន​៦៥០។

មានការ​ពន្យល់​ថា បរិ​ចា្ច​​គ​ឈាម​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ក៏​ព្រោះ​នៅ​ពេល​បង្ហូរឈាម​ចេញ កម្រិត​សារធាតុ​ដែក​នឹង​ថយ​ចុះ ។ ការ​កើនឡើង​កម្រិត​សារធាតុ​ដែក​នឹង​បណ្តាល​ឱ្យ​ឈាម​កាន់តែ​ខាប់ ហើយ​មួយវិញទៀត​វា​នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​អុក​ស៊ី​ដ​កម្ម​របស់​ ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ទីបំផុត​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង។

យ៉ាងណា​ក៏​ដោយ អត្ថប្រយោជន៍​នោះ​អាច​កើត​មាន​ទៅ​បាន ល្គឹក​ណា ការ​បរិច្ចាគ​ឈាម​ធ្វើ​ឡើងជា​ប្រចាំ និង​ទៀងទាត់​ពេលវេលា​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត ពោល​គឺ​មិនមែន​យូរ​ៗ​ធ្វើ​ម្តងនោះ​ទេ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • បរិច្ចាគ​ឈាម​អាច​បន្ថយ​ហា​នី​ភ័យ​ពី​ជំងឺ​គាំងបេះដូង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:សុខភាព
Tags: