ស្អែក​ World Cup កម្ពុជា​ VS សិង្ហបុរី នៅ​ស្តាត​អូឡាំពិក​ នរណា​ទិញ​សំបុត្រ​ហើយ​ខ្លះ?

​ថ្ងៃ​ស្អែក​គឺ​ទី​១១ ខែ​មិថុនា​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​ការ​ប្រកួត​បាល់​ទាត់​នៃ​ព្រឹត្តិការណ៍​ world Cup កម្ពុជា​ VS សិង្ហបុរី ហើយ​ក៏​មាន​បង​ប្អូន​ខ្មែរ​គាំទ្រ​សម្រុក​ទិញ​សំបុត្រ​យ៉ាងច្រើន​ផង​ដែរ។

 

លោក សុខា រ៉ានាថ ប្រធាន​ផ្នែក​ទី​ផ្សារ និង​ទំនាក់ទំនង​សាធារណៈ​នៅ​​​​សហព័ន្ធ​​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​​ថ្ងៃ​ទី ៩ ខែ មិថុនា​ ឆ្នាំ ២០១៥ ​នេះ ​សំបុត្រ​ចូល​​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ក្នុង​វគ្គ​ជម្រុះ​ World Cup ​​​រវាង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​​ និង​ សិង្ហបុរី បាន​លក់​អស់​ប្រមាណ​ ៥០០០ សន្លឹក​ហើយ ។ ​សំបុត្រ​ដែល​អាច​​ចូល​ទស្សនា​​ការ​ប្រកួត​​ថ្ងៃ​ខាង​មុខ​​​នេះ​ មិន​​អនុញ្ញាត​ឲ្យ​​​មាន​ការ​ទិញ​ត​គ្នា​ ឬ​មាន​ការ​លក់​ដូរ​នៅ​កន្លែង​ផ្សេង ​​​ក្រៅ​ពី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​អូឡាំពិក​ឡើយ​ ​​​ព្រោះ​ជៀសវាង​ពេល​ស្កេន​សំបុត្រ​ចូល​មើល​ការ​ប្រកួត​ម៉ាស៊ីន​ស្កេន​​មិន​ស្គាល់​ម្ចាស់​សំបុត្រ។ ​ប្រសិន​បើ​មាន​ហេតុការ​បែប​នេះ​ សហព័ន្ធ​បាល់ទាត់​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ ។

បញ្ជាក់​៖ កាលបរិច្ឆេទ​ការ​ប្រកួត​វេលា​ម៉ោង ១៨:៣០ នាទី​ល្ងាច។

ដោយ៖ ហុង


  • ស្អែក​ World Cup កម្ពុជា​ VS សិង្ហបុរី នៅ​ស្តាត​អូឡាំពិក​ នរណា​ទិញ​សំបុត្រ​ហើយ​ខ្លះ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: