កីឡាករ​រូប​នេះ​សរសើរ​បង​ប្រុស​គេ​ថា​នៅ​តែ​ជា​កីឡាករ​ដ៏​ឆ្នើម​ទោះ​ជា​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ​ក៏​ដោយ​

ថ្មីៗនេះប្អូនប្រុសបង្កើតរបស់កីឡាករ Eden Harzard គឺកីឡាករ Thorgan Hazard ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Borussia Monchengladbach បានប្រាប់អ្នកព័ត៌មានថាបងប្រុសគេនៅតែជាកីឡាករដ៏ឆ្នើមមួយរូបក្នុងពិភពបាល់ទាត់បើទោះធ្លាក់ទម្រង់លេងនៅរដូវកាលនេះក៏ដោយ ។

ដោយ Thorgan បាននិយាយថា « Eden ជាកីឡាករដ៏ល្អមួយរូបក្នុងពិភពបាល់ទាត់ បើទោះជានៅរដូវកាលនេះគាត់ធ្វើមិនសូវបានល្អក៏ប៉ុន្តែខ្ញុំជឿថាគាត់នឹងអាចរកឃើញទម្រង់ដែលល្អរបស់គាត់បានមកវិញ » ។

Thorgan បន្តថា « សម្រាប់ខ្ញុំនៅមិនទាន់មានកម្រិតលេងប្រហែលគាត់នៅឡើយទេ តែខ្ញុំនឹងព្យាយាមអភិវឌ្ឍខ្លួនឯងនឹងប្រឹងប្រែងដើម្បីមានកម្រិតលេងកាន់តែល្អ ហើយខ្ញុំសង្ឃឹមថាពេលណាមួយខ្ញុំអាចមានឱកាសលេងជាមួយក្លឹបតែមួយជាមួយគាត់ » ។

សូមបញ្ជាក់ថា Thorgan អាចនិយាយបានថាជាខ្សែបម្រើដ៏ល្អមួយរូបរបស់ក្លឹប Monchengladbach ព្រោះក្នុងការស្នាក់រយៈពេល២ឆ្នាំកន្លងមកគេបាន Assist ចំនួន១៥គ្រាប់ក្នុងការបង្ហាញខ្លួន៦៩ប្រកួត ហើយនឹងស៊ុតបញ្ចូលទីបាន៨គ្រាប់ផងដែរ ។

សូមទស្សនាទម្រង់លេងរបស់គេទាំងអស់គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • កីឡាករ​រូប​នេះ​សរសើរ​បង​ប្រុស​គេ​ថា​នៅ​តែ​ជា​កីឡាករ​ដ៏​ឆ្នើម​ទោះ​ជា​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ​ក៏​ដោយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: