លោក​ជា អឿង និង​លោក​សុក ផេង ​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​​នៅ​ឃុំ​សាគ្រាម

លោក​ជា អឿង និង​លោក​សុក ផេង ​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​​នៅ​ឃុំ​សាគ្រាម

កំពង់ធំ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ ២០១៦ ​លោក​ជា អឿង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ និង​​លោក​សុក ផេង រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី អម​ដំណើរ​លោក​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​៤៥​នាក់ ស្ថិត​ក្នុង​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ លោក​ជា អឿង​បាន​លើក​ឡើង​ ដោយ​សូម​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រូវ​ចេះ​រួម​សហការ​សាមគ្គី​ជា​ធ្លុង​មួយ​ដើម្បី​ថែរក្សា​កេរដំណែល លើកស្ទួយ​វប្បធម៌​ប្រពៃណី​​​សាសនា និង​ទឹកដី​ឲ្យ​បាន​នូវ​គង់វង្ស និង​ជួយ​បង្រៀន​កុមារ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ដើម្បី​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​បម្រើ​ប្រទេសជាតិ។ ប្រទេស​កម្ពុ​ជា​មាន​សន្តិ​ភាព ពេញលេញ មានការ​អភិវឌ្ឍ​​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ ក៏​ដោយសារ​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ ​របស់​​សម្តេច​​តេជោ ​​ហ៊ុន សែន​ ជា​វីរជន​កំពូល​របស់​ជាតិ។ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​បង្រួបបង្រួម​ជាតិ​ រហូត​ធ្វើឲ្យ​ភាគី​ជម្លោះ​ទាំងអស់​រួមរស់​ជាមួយគ្នា​ប្រកបដោយ​សុខដុមរមនា កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ។

លោក​លើក​ឡើង​ទៀត​ថា ​យើង​ត្រូវ​លើក​កម្ពស់​នៅ​ក្នុង​ផ្ទៃ​ក្នុង​ជាតិ និង​អន្តរជាតិ ទាំងអស់​នេះ​ហើយ​ជា ​ក្តី​មោទនភាព​របស់​យើង​ទាំង​អស់គ្នា។ ថ្នាក់​ដឹកនាំ​ត្រូវ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ត្រូវ​កែ​លម្អ​ដល់​មន្ត្រី​ខិលខូច ត្រូវយក​ការអប់រំ​ជា​មូលដ្ឋាន ត្រូវយក​ការអប់រំ​ជា​មូលដ្ឋាន​ត្រូវ​គិត​ថា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​គឺជា​ការ​លំបាក​របស់​ខ្លួន​ដែរ។

លោក​សុក ផេង​បាន​ស្នើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​បង្កើត​សមាគម​​គ្រូបង្រៀន​តាម​ឃុំ​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​​​មាន​បញ្ហា ​ដោយ​ប្រការ​ណាមួយ។ ចុងបញ្ចប់​លោក​បាន​ផ្តាំផ្ញើ ដល់​អ្នកចូលរួម​ឲ្យ ធ្វើអំពើ​ល្អ ជា​គំរូ​ល្អ ​​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ជឿ​ទុកចិត្ត​ ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ក្នុង​ឱកាស​​នោះ​​ ​លោក​ក៏​បាន​ចែក​ជូន​នូវ​សារុង​មួយ​ និង​ថវិកា​២០.០០០ រៀល​ដល់​លោក​គ្រូ​អ្នកគ្រូ ​ដែល​បាន​ចូល​រួម​ផងដែរ។

ក្រោយ​ពី​សំណេះសំណាល​ចប់​ លោក​បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ ដែល​រលំ​ផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​សង្វាត ឃុំ​ក្រយា​កាលពី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៦ ក្នុងនោះ​ផ្ទះ​រលំ​ទាំងស្រុង​មួយ​ខ្នង​ទួល​បាន​ថវិកា ៣០០.០០០ រៀល របើក​ដំបូល​ទាំងស្រុង​ពីរ​ខ្នង​ទទួល​ថវិកា ១៥០.០០០ រៀល ​​និង​របើក​ដំបូល​ខ្លះ​ៗ នៅ​ភូមិ​ក្រពើ ឃុំ​ទួល​គ្រើល ចំនួន​២៨​ខ្នង ដោយ​ក្នុង​មួយ​ខ្នង​ទទួល​បាន​ថវិកា ២០.០០០ រៀល និង​ក្រមា​មួយ៕