លោក​បណ្ឌិត​ម៉ុក ម៉ារ៉េត ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​អណ្តូង​ស្នប់​ជាច្រើន​ក្នុងស្រុក​សំរោង

លោក​បណ្ឌិត​ម៉ុក ម៉ារ៉េត ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​អណ្តូង​ស្នប់​ជាច្រើន​ក្នុងស្រុក​សំរោង



តាកែវ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​០៧​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​លោក​បណ្ឌិត ម៉ុក ម៉ារ៉េត ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​សំរោង ​រួម​ដំណើរ​ជាមួយ​លោក​ញ៉ែម ស្រស់ ​អភិបាលស្រុក លោក ញ៉េប លី ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ព្រមទាំង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សំរោង​បាន​ចុះ​មូលដ្ឋាន​ពិនិត្យ​អណ្ដូងស្នប់​នៅតាម​ភូមិ​ក្នុង​ ឃុំ​សឹង្ហ​ និង​ឃុំ​បឹង​ត្រាញ់​ខាងជើង​។

បើតាម​ការ​បកស្រាយ​ពី​អាជ្ញាធរ​ស្រុក​សំរោង​បាន​ឲ្យ​ដឹងថា លោក​បណ្ឌិត ម៉ុក ម៉ារ៉េត បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​​ទាំង​វិស័យ​អាណាចក្រ​ និង​វិស័យ​ពុទ្ធចក្រ​ជាច្រើន​កន្លែង​ក្នុង​មូលដ្ឋាន​ស្រុក​ទាំងមូល ជាក់ស្ដែង​ស្រះ​ទឹក​ទំហំ ៨០០០​ម៉ែត្រ​ការ៉េ​ និង​ជម្រៅ​០៥​ម៉ែត្រ ដែល​លោក បាន​ធ្វើ​ចលនា​ស្តារ​ឡើង​វិញ​ស្ថិតនៅ​ក្នុង​វត្ត​អង្គ​ព្រះ​ស្តេច ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកបាន​ចំនួន​០២​ឃុំ​យ៉ាង​បរិបូរណ៍ ហើយ​លោក​បាន​ជីក​ស្រះ ត្រពាំង និង អណ្តូង ជាច្រើន​ទៀត​នៅតាម​បណ្តា​វត្ត​និង​ភូមិ​នានា​ដើម្បី​ផ្គត់ផ្គង់​ទឹក ដូច្នេះហើយ​ទើប​ពេលនេះ​ប្រជាពលរដ្ឋ​ទាំង​១៤៧​ភូមិ​ក្នុងស្រុក​សំរោង​ទាំងមូល​មិន​មាន​ការ​លំបាក​ខ្វះខាត​ក្នុង​ការ​ប្រើប្រាស់​ទឹក​ទេ។ បន្ទាប់ពី​ចុះ​ទៅពិនិត្យ​អណ្តូង​ស្នប់​នានា​នៅ​ឃុំ​សឹង្ហ​ និង​ឃុំ​បឹង​ត្រាញ់​ខាងជើង​រួចមក​ លោក​បណ្ឌិត ម៉ុក ម៉ារ៉េត និង​ក្រុមការងារ​ បាន​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បី​ពៃ ឃុំ​បឹង​ត្រាញ់​ខាងជើង​ស្រុក​សំរោង។ ក្នុងពេល​ជួប​ពលរដ្ឋ​ក្នុងនោះ​ផងដែរ លោក​បានផ្តល់​ថវិកា​ចំនួន ៥០០០​រៀល​ក្នុង​ម្នាក់ៗ​ និង​ចែក​អង្ករ​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​១០​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​២៥​គីឡូក្រាម៕

លោក​បណ្ឌិត​ម៉ុក ម៉ារ៉េត ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​អណ្តូង​ស្នប់​ជាច្រើន​ក្នុងស្រុក​សំរោង

លោក​បណ្ឌិត​ម៉ុក ម៉ារ៉េត ចុះ​ពិនិត្យ​ស្រះ​ទឹក ​និង​អណ្តូង​ស្នប់​ជាច្រើន​ក្នុងស្រុក​សំរោង