ទឹកបូមពុំទាន់ធ្លាក់ដល់ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី, ត្រូវចែកទឹកដល់ពលរដ្ឋ តាមបណ្តោយស្ទឺង

បន្ទាយមានជ័យ:

គិតត្រឹមថ្ងៃទី៧-៨ឧសភាឆ្នាំ២០១៦នេះ ទឹកដែលក្រសួងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងបាត់ដំបងបូមពីអាងទឹកកំពីងពួយខេត្តបាត់ដំបង មិនទាន់ធ្លាក់ចូលដល់ស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រស្រុកមង្គលបូរីនៅឡើយ។
   ហេតុនេះបានជាក្រុមការងារកងរាជអាវុធហត្ថខេត្តនិងស្រុកបានដឹកទឺកទៅចែកជូនពលរដ្ឋរស់នៅឃុំចំណោមនិងឃុំរហាត់ទឹកដែលស្ថិតនៅជាប់បណ្តោយដងស្ទឺងនេះតែម្តង។
  លោកវរ:សេនីយ៍ វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យថ្ងៃទី៧ឧសភា បានដឹកនាំកម្លាំងអាវុធហត្ថខេត្តនិងអាវុធហត្ថស្រុកមង្គលបូរីមួយចំនួនដឹកទឹកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ នៅក្នុងឃុំរហាត់ទឹកនិងឃុំចំណោមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
  ក្នុងឱកាសនោះមានការចូលរួមពីសំណាក់លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្ដមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥និងលោក សួន បវរ​ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការជាច្រើននាក់បានចូលរួមផងដែរ។
   លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានមានប្រសាស៍ថា:សូមបងប្អូនប្រជាពលរដ្ឋចេះសន្សំសំចៃទឹកព្រោះយើងកំពុងខ្វះខាតទឹកច្រើនណាស់ដើម្បីផ្គត់ផ្គង់។
ទឹកបូមពុំទាន់ធ្លាក់ដល់ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី, ត្រូវចែកទឹកដល់ពលរដ្ឋ តាមបណ្តោយស្ទឺង

ទឹកបូមពុំទាន់ធ្លាក់ដល់ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី, ត្រូវចែកទឹកដល់ពលរដ្ឋ តាមបណ្តោយស្ទឺង