អ.ហទៅជួយជួសជុលផ្ទះពលរដ្ឋ ដែលខូចខាតដោយខ្យល់កន្ត្រាក់ នៅឃុំទានកាំ

បន្ទាយមានជ័យ:

កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថស្រុកព្រះនេត្រព្រះ មួយចំនួនកាលពី ថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៦ បានទៅចូលរួមជួយជួសជុលផ្ទះពលរដ្ឋ ដែលរងគ្រោះខូចខាតដោយខ្យល់កន្ត្រាក់កាលពីថ្មីៗនេះ។
   លោកវរ:សេនីយ៍ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះសហការជួយធ្វើផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៦នោះមានចំនួន១៨ខ្នងឯណោះនៅចំណុចភូមិបន្ទាត់បោះ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ។
    ក្នុងការជួយជួសជុលផ្ទះពលរដ្ឋនោះ មានមេបញ្ជាការ រងនាយនាយរងនិងពលទាហានកងពលតូចថ្មើរជើងលេខ៥១ រាប់សិបនាកបានធ្វើជាស្នូលក្នុងការជួយ។
អ.ហទៅជួយជួសជុលផ្ទះពលរដ្ឋ ដែលខូចខាតដោយខ្យល់កន្ត្រាក់ នៅឃុំទានកាំ

អ.ហទៅជួយជួសជុលផ្ទះពលរដ្ឋ ដែលខូចខាតដោយខ្យល់កន្ត្រាក់ នៅឃុំទានកាំ