ជាង3ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ បានជាង14ម៉ឺននាក់

ភ្នំពេញ:
នៅក្នុងរយៈពេលជាង3ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ បានជាង14ម៉ឺននាក់ (140,421នាក់)។លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា

ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់នៅរសៀលថ្ងៃទី8 ខែឧសភា ថា នៅឆ្នាំ2013 សមាគមបានចុះពិនិត្យ និងព្យាបាលជំងឺចំនួន41គោលដៅ ស្នើនឹង66773នាក់។ 
នៅឆ្នាំ2014សមាគមបានចុះពិនិត្យ និងព្យាបាលជំងឺចំនួន14គោលដៅ ស្នើនឹង20264នាក់។ នៅឆ្នាំ2015
សមាគមបានចុះពិនិត្យ និងព្យាបាលជំងឺចំនួន24គោលដៅ ស្នើនឹង
36889នាក់។ នៅឆ្នាំ2016 (គិតត្រឹមថ្ងៃ1ឧសភា)សមាគមបានចុះពិនិត្យ និងព្យាបាលជំងឺចំនួន14
គោលដៅ ស្នើនឹង16495នាក់។ 
ដោយឡែកក្នុងចំណោមអ្នកជំងឺទាំងអស់ គឺមានអ្នកជំងឺធ្ងន់ធ្ងរចំនួន 1551នាក់ ដែលត្រូវបានសមាគម
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលក្នុងនោះមាន
វះកាត់ភ្នែក ចំនួន 676នាក់។ វះកាត់បេះដូង ចំនួន10នាក់ និងជំងឺផ្សេងៗ865នាក់ (ជំងឺមហារីក ជំងឺភ្នែក ជំងឺបេះដូង ជំងឺសួត ជំងឺថ្លើម។ល។
ជាង3ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ បានជាង14ម៉ឺននាក់