ទំហំ Drive C របស់​​អ្នក​​តូច​​មែន​ទេ​? តោះ​សាក​ពង្រីក​ និងបង្រួម​ទំហំ Drive ដោយ​ខ្លួន​ឯង​ផ្ទាល់ ម្តង​មើល

ជាទូទៅប្រសិនបើ Drive C របស់អ្នកចង្អៀត​ជិត ពេញ​នោះ​អ្នក​ពិត​ជា តឹងចិត្ត​ណាស់​បើ​សិន​ជា​ចង់​បន្ថែម កម្មវិធីឫ ហ្គេម​ទៅ​ក្នុងកុំព្យូទ័រ។ ប៉ុន្តែពេល​នេះ​អ្នក​ប្រហែល ជានឹង​អស់ក្តី​បារម្ភទៀត​ហើយ​ព្រោះ​ពេល នេះ​អ្នក​អាច​ចំណាយ ពេល​បន្តិចជាមួយនឹង កម្មវិធី AOMEI ដើម្បីធ្វើការកំណត់ទំហំ Drives របស់របស់អ្នក​បាន​ដោយ ងាយស្រួលនិង មិនបាត់ទិន្នន័យអ្វីទាំងអស់។ សម្រាប់អ្នកដែលចូល ចិត្ត Install កម្មវិធីនឹង ហ្គេម​ច្រើនដែល មានទំហំធំនោះពិតជាខ្វល់ខ្វាយខ្លាំងជាមួយ នឹងទំហំនៅក្នុង Drive C ។

ទំហំ Drive C របស់​​អ្នក​​តូច​​មែន​ទេ​? តោះ​សាក​ពង្រីក​ និងបង្រួម​ទំហំ Drive ដោយ​ខ្លួន​ឯង​ផ្ទាល់ ម្តង​មើល

ដូច្នេះប្រសិនបើអ្នកចង់ ធ្វើការពង្រីកទំហំ System Drive ឫ Drive C នេះអ្នកអាចសាកល្បង​ធ្វើការទាញ​យក​កម្មវិធី AOMEI តាមរយៈដំណរខាងក្រោម រួចធ្វើតាមការណែនាំនេះ។

ដំណរទាញយក AOMEI ដើម្បីទាញយកវាអ្នក ត្រូវមានកម្មវិធី Torrent ទើបអាចទាញយកវាបាន។ បន្ទាប់ពីទាញយក និង Install កម្មវិធី AOME ហើយអ្នកចុចបើវា និង ធ្វើតាមការណែនាំដូចខាងក្រោម ៖

  1. នៅពេលនេះដើម្បី អាចពព្រីក Drive C បានអ្នកត្រូវមានអង្គផ្ទុកទិន្នន័ នៅ Drives ដទៃទំនេរ។ ហើយ​ឥឡូវយើងយក អង្គចងចាំទំនេរពី Drive D ដោយអ្នកត្រូវមានទំហំ អង្គចងចាំទំនេរឱ្យ​ប៉ុននឹងទំហំអង្គចងចាំ ដែលអ្នកចង់បន្ថែមទៅ Drive C។ បន្ទាប់មកអ្នក ចុច Mouse ស្តាំទៅលើ Drive D រួចជ្រើសយកពាក្យ Resize Partition ។ បន្ទាប់មកអ្នកអាចអូសវាទៅឆ្វេងដោយ ពិនិត្យ​មើល​ទំហំ Unallocated នៅផ្នែកខាងក្រោម ប៉ុននឹងទំហំដែល អ្នកចងបន្ថែមទៅ Drive C រួចចុច OK ។
  2. បន្ទាប់មកវានឹងមាន Drive Unallocated មួយទៀតហើយដើម្បី បញ្ចូលវាទៅក្នុង Drive C អ្នក​គ្រាន់​តែចុច Mouse ស្តាំលើ Drive C រួចជ្រើសយកពាក្យ Merge Partition រួចចុចធីកលើ Drive Unallocated នោះនិងចុច OK បន្ទាប់មកចុចយក ពាក្យ Apply នៅខាងលើ។ នោះកម្មវិធីនឹង បង្ហាញ​សារ​ប្រាប់ថា កុំព្យូទ័រនឹងធ្វើការ Restart ដើម្បីប្រតតិបត្តិការ។ ដូច្នេះអ្នកចុចយល់ព្រមទៅ នោះកុំព្យូទ័ររបស់អ្នក នឹងធ្វើការ Restart ហើយវានឹងបង្ហាញផ្ទាំងមួយ ទៀតនៅពេល Restart នោះ។ ប៉ុន្តែលោកអ្នកមិនបាច់បារម្មណ៍ទេ ហើយនៅពេលដែលដំណើរ កាបញ្ចប់នោះអ្នក កុំព្យូទ័រ​នឹង Start មកធម្មតាទេ ។ តែដំបូងវារាងយឺតនឹងរអាក់រអួល បន្តិចតែបន្តិចក្រោយមក វានឹងធម្មតា​វិញ​ហើយ។

ខាងក្រោមជាវីដេអូបង្ហាញ ខ្លះៗ៖

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ដោយសារខ្ញុំមិនចង់ ពង្រីទំហំ Drive C របស់ខ្ញុំដូច្នេះទើប ខ្ញុំមិនចុច Apply ប៉ុន្តែសម្រាប់អ្នកត្រូវតែចុច ។ សូមបញ្ជាក់ថា សម្រាប់កម្មវិធីនេះ នឹងមិនធ្វើឱ្យអ្នកបាត់បង់ ឫក៏មានបញ្ហាដល់កុំព្យូទ័រអ្វីនោះទេ ដូច្នេះ​អ្នក​អាច​ទុកចិត្ត ប្រើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ទំហំ Drive C របស់​​អ្នក​​តូច​​មែន​ទេ​? តោះ​សាក​ពង្រីក​ និងបង្រួម​ទំហំ Drive ដោយ​ខ្លួន​ឯង​ផ្ទាល់ ម្តង​មើល

  • ដោយ: Panhabot
  • 3:25 PM, 08 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ