គ្រូ​បង្វិក​ Real និយាយ​ថា​ « Sergio Ramos មិន​ចាក​ចេញ​ពី​ក្លឹប​ទេ​ »

នៅ​ក្នុង​បទ​សម្ភាសន៍​ក្នុង​ប្រទេស​អូស្ត្រាលី​គ្រូ​បង្វឹក​ Real Madrid លោក Rafa Benitez បាន​និយាយ​ថា​ «ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​កីឡាករ​ Sergio Ramos មិន​ចាក​ចេញ​ពី​ Real Madrid ទេ​ ហើយ​រូប​គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​គម្រោង​អនាគត​របស់​ Real Madrid ​ ។

លោក​ Benitez បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ Melbourne ថា​ « Ramos បាន​និយាយ​អំពី​ស្ថាន​គាត់​ជាមួយ​ខ្ញុំ​ សម្រាប់​ខ្ញុំ​គាត់​ជា​កីឡាករ​ដែល​មាន​ជំនាញ​ខ្ពស់​ គាត់​អាច​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ដល់​គាត់​ ។ លោក​បន្ថែម​ថា​ « ​ប្រធាន​ក្លឹប​បាន​មាន​ប្រសាសន៍​ថា​ Ramos នឹង​នៅ​ជាមួយ​ក្លឹប​ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ »។

គួរ​បញ្ជាក់​ថា​ក្លឹប​ Man Utd ជា​ក្លឹប​ដែល​ចង់​បាន​ខ្សែ​ការពារ​រូប​នេះ​ទៅ​រួម​ក្រុម​ជា​ខ្លាំង​ខណៈ​កីឡាករ​រូប​នេះ​នៅ​សល់​កុង​ត្រា​តែ​២ឆ្នាំ​ប៉ុនោះ​ជាមួយ​ Real Madrid ។ បើ​យោង​តាម Spainish Media បាន​រាយ​ការណ៍​ថា​ក្លឹប​ Real Madrid បាន​បដិសេធ​ការ​ដេញ​ថ្លៃ​របស់​ Man Utd ក្នុង​តម្លៃ​២៨លាន​ផោន​ចំពោះ​ខ្សែ​ការពារ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ហើយ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • គ្រូ​បង្វិក​ Real និយាយ​ថា​ « Sergio Ramos មិន​ចាក​ចេញ​ពី​ក្លឹប​ទេ​ »已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: