លោក​ Jose Mourinho ត្រូវ​ Chelsea បណ្ដេញ​ចេញ​ពី​តំណែង​ហើយ

​កាល​ពី​ម្សិល​មិញ​នេះ​ក្លឹប​តោ​ខៀវ​ Chelsea បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា​ពួក​គេ​បាន​បណ្ដេញ​លោក​ Jose Mourinho ចេញ​ពី​តំណែង​ហើយ​ ។

ខណៈ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ Chelsea សម្រេច​បញ្ចប់​អាជីព​លោក​ Mourinho ព្រោះ​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ Englihs Premier League ចំនួន​១៦​ប្រកួត​កន្លង​មក​ក្លឹប​ Chelsea បរាជ័យ​រហូត​ដល់​ទៅ​៩​ប្រកួត​ទៅ​ហើយ​ ខណៈ​ឈ្នះ​តែ​៤​ប្រកួត​ និង​ស្មើ​៣​ប្រកួត​ ហើយ​ក្លឹប​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៦​ដោយ​មាន​តែ​១៥​ពិន្ទុ​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ថា​នេះ​គឺ​ជា​ការ​ចាកចេញ​លើក​ទី​២​របស់​លោក​ Jose Mourinho ខណៈ​លើក​ទី១​ដែល​លោក​ចាក​ចេញ​នៅ​ក្នុង​ឆ្នាំ២០០៨ ។ ក្នុង​ការ​ដឹកនាំ​ Chelsea ទាំង​២​លើក​នេះ​លោក​ Mourinho បាន​ជួយ​ Chelsea ឈ្នះ​ពាន​ Premier League ចំនួន​៣ដង​​ FA Cup ចំនួន​១​លើក​ និង​ League Cup ចំនួន​៣​លើក​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ